ព័ត៌មានជាតិ

បើកបរសូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា! SUZUKI NEXពន្លះ Honda dreamស្លាប់ម្នាក់និងរងរបួស…

កណ្តាល: មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងនៅលើផ្លូវជាតិ លេខ១ នៅវេលាម៉ោង៦និង១៥នាទីព្រលប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ក្នុងចន្លោះគីឡូម៉ែត្រលេខ ២៨- ២៩ ចំណុចភូមិ ខ្សុំ ឃុំ បន្ទាយដែក ស្រុកកៀនស្វាយ ខេត្ត កណ្តាល។

សមត្ថកិច្ចឲ្យដឹងថាករណីនេះបង្ករឡើងដោយម៉ូតូម៉ាក SUZUKI NEX ពណ៌ ស-ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1R ៨៤៦៥ ជិះគ្នា ០២នាក់ បើកបរដោយឈ្មោះ វិច ភេទប្រុស អាយុ២៤ ឆ្នាំ មានទីលំនៅភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល អ្នកបើកបររបួស់ធ្ងន់រួមដំណើរដោយ ឈ្មោះ ជួន សារ៉ាន់ ភេទប្រុស អាយុ ២៤ ឆ្នាំ មានលំនៅភូមិព្រែកប៉ុលឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល(របួសធ្ងន់) បើកបរក្នុងទិសដៅ ភ្នំពេញ ទៅអ្នកលឿង លុះពេលបើកមកដល់កន្លែងកើតហេតុខាងលើបានបុកជាមួយ ម៉ូតូម៉ាក Honda dream 125 ស៊េរី២០០៦ ពណ៌បៃតងចាស់ ពាក់ផ្លាកលេខ កណ្តាល1B -៣៨២៦ បើកបរដោយឈ្មោះ ហេង តាំ ភេទប្រុស អាយុ ៣៦ ឆ្នាំមានទីលំនៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាលស្លាប់បើកបរទិសដៅផ្ទុយគ្នា។
អ្នករបួសត្រូវបានសាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យភ្នំពេញចំណែកម៉ូតូទាំង០២គ្រឿងត្រូវយកទៅរក្សាទុកនៅអធិការដ្នាននគរបាលស្រុកកៀនស្វាយ៕

មតិយោបល់