ព័ត៌មានជាតិ

ផ្អើលទាំងព្រលឹម!ឆេះផ្ទះប្រជាពលរដ្ឋអស់មាសជាច្រើនតម្លឹង

កំពង់ស្ពឺ:​ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ៧ និង ៤០នាទីព្រឹក មានករណីផ្ទុះសេខ្សែភ្លើងបង្កជាអគ្គីភ័យមួយបានឆេះផ្ទះប្រជាពលរដ្ឋអស់ទាំងស្រុងមាសជាច្រើនតម្លឹងនិងសម្ភារ:មួយចំនួនទៀត។

សមត្ថកិច្ចឲ្យដឹងថាម្ចាស់ឈ្មោះ សូត្រ សាវឿន ភេទប្រុស អាយុ៥៧ឆ្នាំ និងប្រពន្ធឈ្មោះ ភុំ សារ អាយុ៥៦ឆ្នាំ រស់នៅភូមិត្នោតជ្រុំ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលផ្ទះខ្ពស់មានទំហំ ៧ x ៨ ម៉ែត្រ ធ្វើពីឈើ ដំបូលប្រក់ក្បឿង ជញ្ជាំងបាំងក្តា។
ខូចខាតសម្ភារ:ផ្ទះឆេះទាំងស្រុង មាស ៣ តម្លឹង លុយខ្មែរ ២ ,០០០,០០០ រៀល​ ស្រូវ ២ តោន ទូរទស្សន៍ ២ គ្រឿង គ្រែដេក ២ ទូរដាក់ខោអាវ ២ និងសម្ភារមួយចំនួន៕

មតិយោបល់