ភ្នំពេញៈ នៅវេលាម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តព្រូស មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខនគរបាល2-0869 បើកបុករបាំងថ្មពុះចែកទ្រូងផ្លូវ ស្ពានអាកាសក្បាលថ្នល់ បណ្តាលឲ្យរងការខូចខាត ទីតាំងស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាកព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខនគរបាល 2-0869 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តម ។ លុះពេលមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្កនេះ ហេតុមួយគ្រឿងនេះ រេចង្កូតបុករបាំថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់រងការខូចខាត ។ ចំណែកឯរថយន្តនោះវិញ ក៏រងការ ខូចខាតធ្ងន់ធ្ងរផងដែរ ។
នៅក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យមើល ហេតុការណ៍ខាងលើនោះ ។ បន្ទាប់មកបានធ្វើការវាស់វែងយករថយន្តបង្កហេតុ ទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំដោះស្រាយ ទៅតាមនីតិវិធីផ្លូវច្បាប់បន្តទៀត នៅពេលក្រោយ ៕
មតិយោបល់