ព័ត៌មានជាតិ

Updateដឹងរឿងពិតហើយករណីរថយន្តធ្លាក់ជ្រោះដែលបណ្តាលឲ្យមនុស្សស្លាប់និងរបួសជាច្រើននាក់នៅកោះកុង

កោះកុង:មនុស្សស្លាប់ ៤ នាក់ និងរបួស ១១ នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចអន្ទង់អាំងធំ ស្រុកបទមសាគរនៅមុនេះ វេលាម៉ោង ១២និង៣០ នាទីថ្ងៃត្រង់ ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០១៨។ មានករណីរថយន្តក្រឡាប់ដោយខ្លួនឯង នៅចំណុចអន្ទង់អាំងធំ ចន្លោះគីឡូម៉ែតលេខ ៦១.៦២ ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបទមសាគរ ខេត្តកោះកុង ។
បណ្តាលឲ្យមនុស្សស្លាប់ចំនួន ៤ នាក់ ស្រី ២ នាក់ រងរបួសធ្ងន់ ៥ នាក់ ស្រី ៣ នាក់ និងរបួសស្រាល ៦ នាក់ ស្រីម្នាក់ ។
មូលហេតុ អ្នកបើកបរ មិនស្គាល់ភូមិសាស្ត្រច្បាស់លាស់ និងបើកបរប្រើល្បឿនលឿន ពេលចុះចំណោទ ជាន់ហ្វ្រាំងមិនស៊ី ដាក់លេខមិនចូល ។
បច្ចុប្បន្ន ជនរងគ្រោះបានបញ្ជូនទៅមន្ទីរពេទ្យ ។
គួរបញ្ជាក់ផងដែរថា រថយន្តកូរេពណ៌ស បើកបរពីខេត្តកំពង់ស្ពឺ មកខេត្តកោះកុង ជារថយន្តក្រុមភ្លេង ដើម្បីមកច្រៀងក្នុងពិធីមង្គការរបស់ប្រជាពលរដ្ឋ នៅឃុំត្រពាំងរូង ស្រុកកោះកុង លុះមកដល់ចំណុចកើតហេតុខាងលើ បានក្រឡាប់ធ្លាក់ផ្លូវ ៕

មតិយោបល់