Post News Media ព័ត៌មានជាតិ ចោរថ្មីថ្មោង!...

ចោរថ្មីថ្មោង! ​យកកាំបិតភ្ជង់គំរាមយកទូរស័ព្ទដៃពីក្មេងស្រីនៅលើផ្ទះ ត្រូវសមត្ថកិច្ច​ស្រាវជ្រាវចាប់ខ្លួនបាន

ក្រចេះ: ក្តឹបចោរដៃឆៅម្នាក់ បានធ្វើសកម្មភាពលួចទូរស័ព្ទមួយគ្រឿងពីក្មេងស្រីរងគ្រោះម្នាក់ នៅពេលនាងកំពុងតែដេកនៅលើផ្ទះម្នាក់ឯង ដោយជននេះបានយកកូនកាំបិតភ្ជង់គំរាមលើនាង រួចយកបានទូរស័ព្ទមួយគ្រឿងពីនាងហើយគេចខ្លួន។ តែក្រោយធ្វើសកម្មភាពរួច ក្មេងស្រីរងគ្រោះបានប្តឹងរាយការណ៍ កម្លាំងនគរបាលស្រុកស្នួលបានតាមស្រាវជ្រាវឃាត់ខ្លួនជនរូបនេះបាននៅថ្ងៃទី២៣ ខែធ្នូ ក្រោយធ្វើសកម្មភាពបានមួយថ្ងៃ។

ជនសង្ស័យឈ្មោះ នួន ម៉េង អាយុ២២ឆ្នាំ មានទីលំនៅក្នុងឃុំស្នួល ស្រុកស្នួល និងបានធ្វើសកម្មភាពយកកូនកាំបិតភ្ជង់គំរាម យកទូរស័ព្ទដៃមួយគ្រឿងពីក្មេងស្រីរងគ្រោះអាយុ១៣ឆ្នាំ​នៅពេលនាងកំពុងតែដេកក្នុងបន្ទប់លើផ្ទះម្នាក់ឯង នៅចំនុចល្មួត ស្ថិតក្នុងភូមិប្រវ៉ាញ់ ឃុំ២ធ្នូ ស្រុកស្នួល៕