ព័ត៌មានជាតិ

កងកម្លាំងរាជអាវុធហត្ថ ឃាត់ខ្លួនជនជាតិឡាវម្នាក់ ក្រោយរកឃើញ…..

ស្ទឹងត្រែង: នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ស្ថិតក្រោមការដឹកនាំបង្ក្រាបដោយលោកវរ:សេនីយ៍ឯក ដួង វិចិត្រ មានការបញ្ជាផ្ទាល់ពីលោកមេបញ្ជាការខេត្ត អៀង វាន់ឌី និងមានការសម្របសម្រួល ពីព្រះរាជអាជ្ញាអមសាលាដំបូង កងកម្លាំងរាជអាវុធហត្ថបង្រាបបាន ថ្នាំញៀនមួយកញ្ចប់ធំ ហើយឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចស្ពានទី២ ភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុង/ខេត្តស្ទឹងត្រែង បញ្ជូនទៅការដ្ឋានកងរាជអាវុធហត្ថធ្វើការសាកសួរបន្ត។

ជនសង្ស័យមានឈ្មោះ ជឿ ហាយ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិឡាវ រស់នៅភូមិចាំម៉ឺយ ស្រុកភុងសាលី ខេត្តភុងសាលី ប្រទេស
ឡាវ ជាប់ព្រំដែនប្រទេសចិន។

បន្ទាប់ពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាព ចំពោះមុខព្រះរាជអាជ្ញានិងសមត្ថកិច្ចថា របស់នេះមិនមែនជារបស់ខ្លួនទេ គឺមានមនុស្សម្នាក់ហុចឲ្យ នៅក្នុងផ្សារខេត្តភុងសាលី ប្រទេសឡាវ ដោយបុរសនោះឲ្យថ្លៃឈ្នួលក្នុងតម្លៃ៥លានគីប ស្មើ
២,៥០០,០០០រៀលលុយខ្មែរ ដើម្បីប្រគល់ឲ្យគេនៅក្បែរព្រំដែនកម្ពុជា។

ជនសង្ស័យត្រូវបញ្ជូនទៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ធ្វើតេស្តរកសារធាតុញៀន ក្រោមការសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ជាក់ស្តែង វត្ថុតាងរឹបអូសជាប្រភេទមេតំហ្វេតាមីនម្សៅក្រាម ពណ៌សថ្លា មានទម្ងន់សរុប
១០,៤៤៧ក្រាម ស្មើទម្ងន់សុទ្ធ១០,០២៥ក្រាម ទាក់ទិនករណីខាងលើ សមត្ថកិច្ចបានបញ្ជូនសំណុំរឿងបញ្ជូនទៅសាលាដំបូងតាមនីតិវិធី។

គួររំឮកថា នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ កម្លាំអាវុធហត្ថខេត្ត ក្រោមបញ្ជាផ្ទាល់ពីលោក អៀង វាន់ឌី ចាប់ឃាត់ជនសង្ស័យម្នាក់ឈ្មោះ ទូច វាត់ អាយុ ៣៨ឆ្នាំ រួមវត្ថុតាងថ្នាំញៀនប្រភេទ មេតំហ្វេតាមីនម្សៅក្រាម ពណ៌ស ទម្ងន់ជិត១គីឡូក្រាម ជនសង្ស័យ និងវត្ថុតាង ចាប់បាននៅភូមិលើ សង្កាត់ ស្រះឫស្សី ក្រុង/ខេត្តស្ទឹងត្រែង៕

មតិយោបល់