ព័ត៌មានជាតិ

ខ្មាន់កាំភ្លើង​ជនជាតិ​ជប៉ុន​៩​នាក់​ចូលរួម​ក្នុង​ក្រុម​អ៊ិស្លាម​បង្កើត​រដ្ឋ​

​ក្នុង​ជួរ​កងទ័ព​ក្រុង​អ៊ិស្លាម​បង្កើត​រដ្ឋ IS ដែល​មាន​គ្នា​រាប់សិប​ពាន់​នាក់ មក​ពី​ជុំវិញ​ពិភពលោក ដោយ​ក្នុង​នោះ​មាន​ទាំង​ជនជាតិ​ជប៉ុន​៩​នាក់​ផង​ដែរ​។ រដ្ឋាភិបាល​ជប៉ុន​ក៏​បាន​បញ្ចាក់​ពី​ពលរដ្ឋ​របស់​ខ្លួន​ចូល​ជាមួយ​ក្រុម IS នោះដែរ​។​

​ក្រសួងការបរទេស​អ៊ីស្រាអែល​បញ្ចាក់​ថា មាន​ជនជាតិ​ជប៉ុន​៩​នាក់ បាន​ចូលរួម​ជាមួយ​ក្រុម IS រួម​ជាមួយ​ពលរដ្ឋ អាមេរិក​និង​អឺរ៉ុប​ជាច្រើន​ផ្សេងទៀត​។​ជនបរទេស​ដែល​ចូលរួម​ជាមួយ​ក្រុម IS តែងតែ​បិទមុខ​ដើម្បី​កុំឲ្យ​អ្នក​ដែល​នៅក្នុង​ស្រុក​ស្គាល់ ។​នៅក្នុង​ប្រទេស​ជប៉ុន​ទាហាន​បិទ​មុទ​ត្រូវបាន​គេ​ហៅថា ទាហាន​នី​ន​ចារ ទាំងនោះ​ហើយ​បានជា​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ជប៉ុន​ផ្សាយ​ថា​មាន​នី​ន​ចារ​ជប៉ុន​៩​នាក់​ចូលរួម​ក្នុង​សង្គ្រាម ជួយ​ដល់​ក្រុម​IS ប្រឆាំង​ការវាយប្រហារ​របស់​អា​មេរិក​និង​សម្ព័ន្ធមិត​។​

​ប្រធានការិយាល័យ រដ្ឋាភិបាល​ជប៉ុន​លោក Yoshihide Suga បានឲ្យ​ដឹង​នៅក្នុង​សន្និសីទ​កាសែត​ថា ក្រសួងការបរទេស​នឹង​ធ្វើការ​ជាមួយ​ភាគី​អី​ស្រា​អ៊ែល​ដើម្បី​បញ្ចាក់​ពី​ព័ត៌មាន​ខាងលើ​ឲ្យបាន​ច្បាស់​។ មិន​ត្រឹមតែ​នៅក្នុង​ប្រទេស​ជប៉ុន​នោះ​ឡើយ​សូម្បី​តែ​កូរ៉េ​ខាងត្បូង​ក៏​ព្រួយបារម្ភ​ពី​ពលរដ្ឋ​របស់​ខ្លួន​ទៅ​ចូលរួម​ជាមួយ​ក្រុម​នេះ​ផង​ដែរ​។ ក្រោយពេល​ទាហាន​ក្រុម IS ត្រូវ​កម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​ចាប់ខ្លួនបាន​សារភាពថា​មាន​ពលរដ្ឋ​នៅ​ឧប្បទ្វី​កូរ៉េក៏​ចូលរួម​ជាមួយ​ក្រុម IS ។​

​ប្រធានាធិបតី​អាមេរិក​លោក​បា​រ៉ាក់​អូបា​ម៉ា​បានបញ្ចាក់​នៅក្នុង​កិច្ចប្រជុំ​នៅ​ទីក្រុង​ញ៉ូវ​យ៉​កថា មាន​ខ្មាន់កាំភ្លើង​ក្រុម IS ជាង​១៥​ពាន់​នាក់​មកពី​ប្រទេស​៨០​ផ្សេង​គ្នា​កំពុង​តែ​ធ្វើសង្គ្រាម​ជួយ​ដល់​ក្រុម IS ។ ដូច្នេះ​សង្គ្រាម​វាយប្រហារ​ទៅលើ​ក្រុម IS គឺជា​សង្គ្រា​របស់​ពិភពលោក ប្រឆាំង​ភេរវកម្ម​ឆ្លង​ព្រំដែន​៕​
ISIS

មតិយោបល់