Post News Media ព័ត៌មានជាតិ សាហាវ! រថយន្ត...

សាហាវ! រថយន្តក្រឡុកស៊ីម៉ង់ត៍ បុកម៉ូតូសង់និងកិនបុរសម្នាក់ស្លាប់ភ្លាមៗយ៉ាងរន្ធត់

កំពត: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តក្រឡុកស៊ីម៉ង់ត៍ បុកម៉ូតូសង់ និងកិនបុរសម្នាក់ស្លាប់ភ្លាមៗយ៉ាងរន្ធត់។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៤និង១០នាទីល្ងាច ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៣៣ ចំណុចស្ពានព្រៃលី២ ក្នុង ភូមិត្រពាំងធំ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។

ករណីនេះកើតឡើងរវាងរថយន្តក្រឡុកស៊ីម៉ងត៍មិនស្គាល់អត្តសញ្ញាណ មានទិសដៅពីលិចទៅកើត ដល់ចំណុចខាងលើបានបុកម៉ូតូសេ១២៥ ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1J-4378 បើកបរដោយឈ្មោះ ស៊ាន វុន ភេទប្រុស អាយុប្រហែល ២៥ឆ្នាំ មានទិសដៅពីកើតទៅលិចបណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែងចំណែកម៉ូតូត្រូវខ្ទេច។ រីឯរថយន្តបានបើកគេចទៅកើតបាត់ទៅ ។

ក្រោយកើតហេតុសមត្ថកិច្ចបានប្រគល់សពឲ្យសាច់ញាតិធ្វើបុណតាមប្រពៃណី៕