ព័ត៌មានជាតិ

ករណីបុរសកម្មករសំណង់ម្នាក់ ចង.កសម្លាប់ខ្លួនក្រោមផ្ទះ

កណ្ដាល: នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៧និង៣០នាទី មានករណីមនុស្សធ្វើអត្តឃាត ចង.កសម្លាប់ខ្លួន ចំណុចភូមិជ្រោយតាប៉ា ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ អុល តួ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់
ទីលំនៅបច្ចុប្បន្ន ភូមិជ្រោយតាប៉ា ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

សភាពរឿងហេតុ៖ តាមការបំភ្លឺរបស់ឈ្មោះ អុល អឿន ភេទប្រុស អាយុ ៣៩ឆ្នាំ (ត្រូវជាបងជនរងគ្រោះ) បានឲ្យដឹងថា៖ ជនរងគ្រោះជាមនុស្សចូលចិត្តផឹកស្រាល (ញៀនស្រាល) នៅថ្ងៃទី ១៨/១២/២០២០ វេលាម៉ោង ១៨.០០ នាទី ជនរងគ្រោះនិងបងប្រុស បានហូបបាយល្ងាចជាមួយគ្នាធម្មតា រួចបងប្រុសបានឡើងទៅដេកនៅលើផ្ទះ ចំណែកជនរងគ្រោះដេកនៅក្រោមផ្ទះ ។ លុះដល់ថ្ងៃទី១៩/១២/២០២០វេលាម៉ោង ៧.៣០ នាទី ឈ្មោះ វុន ឡែន ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិ ឃុំជាមួយគ្នា បានឃើញជនរងគ្រោះចង់.កសម្លាប់ខ្លួននៅក្រោមផ្ទះស្លាប់បាត់ទៅហើយ។ បន្ទាប់មកក៏បានរាយការណ៍ជូនទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ ភ្លាមនោះសមត្ថកិច្ចបានចុះទៅដល់ចំនុចកើតហេតុ ដោយសហការជាមួយ
សមត្ថកិច្ចផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុស្រុក គ្រូពេទ្យ អាជ្ញាធរ ភូមិឃុំ ធ្វើការពនិត្យ ។

ការសន្និដ្ឋាន៖ តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញនិងលោកគ្រូពេទ្យ ជនរងគ្រោះ ស្លាប់ដោយសារអត្តឃាត(ចងក)សម្លាប់ខ្លួនឯង សាកសពត្រូវបានប្រគល់ឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់