សៀមរាបៈ មានករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះ២ល្វែងយ៉ាងសន្ធោសន្ធៅ ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រួមកងកម្លាំងសមត្ថកិច្ចនិងរថយន្តពន្លត់អគ្គិភ័យចុះមកធ្វើការពិនិត្យ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៤និង១៥នាទីល្ងាច ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨។
សូមបញ្ជាក់ថា អគ្គិភ័យនេះបានឆេះផ្ទះអស់ទាំងស្រុង២ល្វែង បីខ្នង មានទំហ៊ុ១១,៩៣×៦,៣០ ម៉ែត្រ សង់ពីឈើ ដំបូលប្រក់ក្បឿង ជញ្ជាំក្តា ស្ថិតនៅក្នុងភូមិច្រាំងខ្ពស់ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ដែលមានម្ចាស់ផ្ទះឈ្មោះ ស៊ិន រឹទ្ធី ភេទប្រុស អាយុ៤៨ឆ្នាំ ។
ក្នុងនោះខូចខាតផ្ទះ២ល្វែងមានបីខ្នងមានទំហ៊ុ១១,៩៣×៦,៣០ម៉ែត្រ អស់ទាំងស្រុង , ស្រូវចំនួន៨ ការ៉ុង , ទូរចំនួន១ , គ្រែចំនួន០១ , លុយដុល្លាចំនួន៥០០ដុល្លារ និងក្រវិល៣ហ៊ុន ។
ចំណែកមូលហេតុ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី និងមានរថយន្តពន្លត់អគ្គិភ័យចំនួន១គ្រឿងរបស់អធិការស្រុកជីក្រែងបានជួយអន្តរាគមន៍ ពន្លត់អគ្គិភ័យនេះប្រើទឹកអស់ចំនួន០៣ឡាន ទើបរលត់ទៅវិញរាលដាលដល់ផ្ទះផ្សេងទៀតឡើយ៕
មតិយោបល់