កំពង់ស្ពឺៈ កាលពីវេលាម៉ោង ២និង៣០នាទីរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ មានករណីបុរសម្នាក់លង់ស្លាប់ នៅចំណុចភូមិព្រៃស្រូល ឃុំពោធិ៍អង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
ជនរងគ្រោះឈ្មោះ ទិត្យ ញ៉ាន ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានលង់ទឹកស្លាប់នៅក្នុងទឹកត្រពាំង ខាង ជើងផ្ទះរបស់ខ្លួន ចម្ងាយ ៥០ ម៉ែត្រពីផ្ទះ។
សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះស្រវឹងស្រា ហើយឃើញក្មេងៗ កំពុងចុះងូតទឹកត្រពាំង ក៏ចុះដេញក្មេងៗឲ្យឡើងលើ តែជាអកុសលក៏លង់ខ្លួនឯងស្លាប់តែម្តងទៅ។
ក្រោយកើតហេតុសមត្ថកិច្ច បានចុះពិនិត្យសព រួចប្រគល់ជូនក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់