ព័ត៌មានជាតិ

កម្លាំងនគរបាលក្រុងតាខ្មៅ ចេញល្បាត ឃាត់ខ្លួនជនសង្ស័យ៤នាក់ ក្នុងចំណោមបក្ខពួក៥នាក់ ករណីវាយប្លន់យកម៉ូតូ

កណ្តាលៈ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៥និង៥០នាទី កម្លាំងនគរបាលក្រុងតាខ្មៅ បានចេញល្បាត ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ក្នុងចំណោមបក្ខពួក៥នាក់ ករណីវាយប្លន់យកម៉ូតូ នៅត្រង់ចំណុចដើមទ្រាំង ផ្លូវជាតិលេខ០៣ ក្នុងទឹកដីខេត្តតាកែវ ។

ជនរងគ្រោះ០២នាក់ មិនស្គាល់អត្តសញ្ញាណ ។ ចំណែកជនសង្ស័យ០៥នាក់៖ ១.ឈ្មោះ ជា សិលា ភេទ ប្រុសអាយុ២១ឆ្នាំ ទីលំនៅសង្កាត់ ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរមិនពិត
ប្រាកដ (ឃាត់ខ្លួន)។ ២.ឈ្មោះ ជា ផានិត ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅសង្កាត់ ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ មិនប្រាកដ (ឃាត់ខ្លួន)។ ៣.ឈ្មោះ ពេជ្រ វិរៈ ភេទប្រុស អាយុ១៥ឆ្នាំ ទីលំនៅ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរសិស្ស (ឃាត់ខ្លួន)។ ៤.ឈ្មោះ សុផល វឌ្ឍនា ភេទប្រុស អាយុ១៥ឆ្នាំ ទីលំនៅសង្កាត់ ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ
សិស្ស (ឃាត់ខ្លួន) ។ ៥.ឈ្មោះ កក្តដា ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅ មិនស្គាល់ (គេចខ្លួន)។ មធ្យោយបាយធ្វើសកម្មភាព (ប្រើដំបងទីបដែកវាយ)។

សម្ភារ:បាត់បង់៖ ម៉ូតូ១គ្រឿងម៉ាក Honda dream C125 ពណ៌ខ្មៅ ស៊េរី២០១៩ គ្មានផ្លាកលេខ (ម៉ូតូជនរងគ្រោះយកបានមកវិញ) ។

វត្ថុតាងចាប់យក៖ (ម៉ូតូ២គ្រឿង) ១.ម៉ូតូ០១គ្រឿងម៉ាក Honda C125 ពណ៌ខ្មៅ ស៊េរី ២០១៩គ្មានផ្លាកលេខ(ម៉ូតូជនរងគ្រោះ), ២.ម៉ូតូ០១គ្រឿងម៉ាក Honda dream C125 ពណ៌ខ្មៅ ស៊េរី ២០១៧ ផ្លាកលេខ កំពត 1k-5516 (ម៉ូតូជនសង្ស័យ)០៣.ទូរស័ព្ទដែម៉ាក Oppo ០២គ្រឿង ពណ៌ស១គ្រឿងនិងក្រហម១គ្រឿង។

សភាពនៃរឿងហេតុ៖ នៅថ្ងែទី០៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង០៩និង៣០នាទី កងកម្លាំងនគរបាលក្រុងតាខ្មៅ បានចេញល្បាតដល់ចំណុច មុខសាលាបឋមសិក្សាព្រែកសំរោង ឃើញមានមនុស្ស០៥ នាក់និងម៉ូតូ០២គ្រឿង កំពុងនៅជុំគ្នាពេលឃើញសមត្ថកិច្ចជនសង្ស័យ បានជិះម៉ូតូគេចខ្លួន ពេលនោះកងកម្លាំង ជិះម៉ូតូដេញតាម ឃាត់ខ្លួនបានជនសង្ស័យ ០៤នាក់ និងម៉ូតូ០២គ្រឿងដូចខាងលើ យកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានសភាពថាខ្លួននិងបក្ខពួក ទើបវាយប្លន់បានម៉ូតូ១ គ្រឿងម៉ាក Honda dream 2019 បាននៅចំណុច ដើមទ្រាំងផ្លូវជាតិលេខ០៣ ក្នុងទឹកដីខេត្តតាកែវ ហើយមករកម៉ូយទិញត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង ដោយឡែកជនសង្ស័យ ឈ្មោះ ជា សិលា បានសារភាពបានធ្លាប់ធ្វើសកម្មភាព បាន០៣លើករួចមកហើយ ។ ក្រោយធ្វើការសាកសួររួចជនសង្ស័យទាំង០៤នាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបន្តចាត់ការតាមនីតិវិធី ៕

មតិយោបល់