ព័ត៌មានជាតិ

Update៖ ស្គាល់អត្តសញ្ញាណហើយ!​ មន្រ្តីនគរបាលស័ក្តិ៣ម្នាក់ ដែលខឹង​នាំសង្សារគេ​យកទៅរួមភេទមិនបាន ដកកាំភ្លើងវាយ​ផ្អើលមុខផ្ទះសំណាក់ ហ្គ្រីន ផាក​..

ភ្នំពេញៈ កាលពីវេលាម៉ោង១២យប់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីមានបុរសជាមន្ត្រីនគរបាលម្នាក់ ខឹងនាំស្រីស្អាតជាសង្សារគេ ទៅរួមភេទមិនបាន ផ្ទុះហិង្សា​វាយតប់គ្នា ស្រាប់តែបុរសជាមន្ត្រីនគរបាល​នោះ បានដកកាំភ្លើងវាយ​បុរសជាសង្សារនារីខាងលើបែកក្បាល​ហូរឈាម ហើយ រួចរត់ឡើងរថយន្តបើកចេញទៅបាត់ នៅតាមបណ្ដោយផ្លូវ២៧១ មុខផ្ទះសំណាក់យីហោហ្គ្រីន ផាក ភូមិ៦ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​។

ជនសង្ស័យមានឈ្មោះ ជ័យ វុទ្ធី ភេទប្រុស អាយុ​២៣ឆ្នាំ​ មុ​ខរបរមន្ត្រីនគរបាល ពាក់ស័ក្តិ៣​។

​ក្រោយពេលកើតហេតុ ជនរងគ្រោះ​ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ២ ដើម្បីឲ្យសមត្ដកិច្ចជួយអន្តរាគមន៍តែម្តង​។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការ​ស្រាវជ្រាវ ចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់​៕

មតិយោបល់