កំពង់ស្ពឺៈ កាលពីព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ នេះ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានកម្មករធ្វើការនៅក្នុងរោងចក្រផលិតកាបូបយីហោVENTURA ចំនួន៣៩នាក់ បានកើតមានអាការៈទន់ដៃ ទន់ជើងដួលសន្លប់ជាបន្តបន្ទាប់ រហូតត្រូវបានខាងក្រុមហ៊ុនបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ខណៈដែលកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ធ្លាប់មានកម្មករសរុបជាង១០០នាក់ បានដួលសន្លប់ម្តងរួចមកហើយ សង្ស័យថាបណ្តាលមកពីការពុលក្លិនថ្នាំ។
សូមបញ្ជាក់ថា ក្នុងករណីនេះដែរ អ្នកសារព័ត៌មាន Post News បានសម្ភាសន៍ជាមួយលោកអធិការស្រុកសំរោងទង ប៉ុន្តែលោកអធិការឆ្លើយយ៉ាងខ្លីថា «ពិតជាមានករណីនេះមែន» ហើយអ្នកសារព័ត៌មានបានបន្តសួរទៀតថា «ចំនួនអ្នកដួលសន្លប់មានប៉ុន្មានដែរ?» តែបែរជាលោកអធិការឆ្លើយយ៉ាងឡូយថា «ឲ្យទៅសួរនៅមន្ទីរការងារខេត្តចុះ» ហើយក៏បិទទូរសព្ទទៅ៕
មតិយោបល់