ព័ត៌មានជាតិ

អាហារ​នៅ​ក្នុង​ផ្ទះ​បាយ ៧ យ៉ាង​ដែល​អាច​បំបាត់​បញ្ហាក្លិន​ក្លៀក

ក្លិនក្លៀកអាចធ្វើឲ្យមនុស្សស្រី​បាត់​ភាព​ទាក់​ទាញ និង​ទទួល​រង​នូវ​ភាព​អាម៉ាស់ នៅពេល​ដែល​ស្ថិត​នៅ​ក្នុង​ចំណោម​​មនុស្ស​ជា​ច្រើន។ ប៉ុន្តែ​អ្នក​អាច​បំបាត់​វា ដោយ​គ្រាន់​តែ​យក​គ្រឿង​ផ្សំ​ដែល​មាន​នៅ​ក្នុង​ផ្ទះ​បាយ​ស្រាប់​ដូច​ជា សាច់ជូរ, ទឹកខ្មេះ, ខ្ញី… មក​ព្យាល​បាល​​ក្លិន​ដ៏អាក្រក់​របស់​អ្នក​បាន។
១. ម្សៅ Powder និង សាច់ជូរ
លាយ​ម្សៅ​ជា​មួយ​នឹង​សាច់​ជូរ​​ឲ្យ​សព យក​មក​លាប​នៅ​ត្រង់​រង្វង់​ក្លៀក បន្ទាប់​មក​លាង​ជម្រះ​ចេញ។
២. ទឹកខ្មះ
អាចប្រើទឹកខ្មេះឬក៏ទឹកផ្លែប៉ោម គឺជាថ្នាំដ៏ពូកែសម្រាប់កម្ចាត់ក្លិនក្លៀក។
៣. ឆៃថោវ និងប្រេងរុក្ខជាតិ
ទឹកឆៃថោវលាយជាមួយនឹង ប្រេងធម្មជាតិ ១ ស្លាប​ព្រាកា​ហ្វេ បន្ទាប់​មក​ច្រោះ​ទុក​ក្នុង​ដប់​យក​ទៅ​ក្លាសេ សម្រាប់​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន។
៤. ខ្ញី
ត្រូវរកខ្ញីស្ងួត ២០ ក្រាម លាយជាមួយនឹងដើម Camphor ៤ ក្រាម បន្ទាប់មកត្រដុសត្រង់ក្លៀកមួយថ្ងៃពីរដង។
៥. ដើម Sage
ដាំទឹកផឹកដូចជាតែរៀងរាល់ថ្ងៃ នឹងកាត់​បន្ថយ​ការ​បែក​ញើស​ដែល​ចេញ​ពីក្លៀក។ ប្រសិន​បើ​ចង់​បាន​ប្រសិទ្ធ​ភាព​ច្រើន​ជា​នេះ​អ្នក​អាច​យក​ទៅ​ត្រដុស​នៅ​ក្រោម​ក្លៀក​ឲ្យ​បាន​ច្រើន​ដង។
៦. ប៉េងបោះ
សម្អាតក្លៀករបស់អ្នកជារៀងរាល់ថ្ងៃជាមួយនឹងទឹកប៉េងបោះ ៣ ទៅ ៤ ពែង ទុកចោលប្រហែលជា ១៥ ទៅ ២០ នាទី។ បន្ទាប់​មក​ជម្រះ​ជា​មួយ​នឹង​ទឹក​ស្អាត​ចេញ។
៧. គ្រឿងស្រវឹង
បន្ទាប់ពីងូតទឹករួច សូមជូតសម្អាតស្បែកក្រោមក្លៀករបស់អ្នកជាមួយនឹងស្រាស។

ចំណាំ៖ ដើម្បីជៀសវាងនូវបញ្ហាក្លិនក្លៀក អ្នក​គួរ​កាត់​បន្ថយ​នូវ​របប​អាហារ និង​​គ្រឿង​​ទេស​​មួយ​​ចំនួន​​ដូច​ជា សាច់​​គោ​ពណ៌​​ក្រហម, សាច់​ចៀម, ខ្ទឹម, កាហ្វេ… ដែល​មាន​សារ​ធាតុ​ធ្វើ​ឲ្យ​អ្នក​មាន​ជម្ងឺ​ក្លិន​ក្លៀក៕
13935695551
ចុចទីនេះ​ មើល​ប្រភពដើម www.mungkulkar.com សហការ​ជាមួយនឹងដំណឹង​

មតិយោបល់