ព័ត៌មានជាតិ

ឃាតកដែលសម្លាប់ស្ត្រីម្នាក់នៅខេត្តស្វាយរៀង ត្រូវបានឃុំខ្លួនហើយ

ស្វាយរៀងៈ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១៨ ​នៅចំណុចភូមិឬស្សីលៀប ឃុំសំយោង ស្រុកកំពង់រោទ៍ មានករណីឃាតកម្មមួយកើតឡើង ដែលបង្កឡើងដោយជនសង្ស័យ ឈ្មោះ ទូច នួច ភេទប្រុស អាយុ ៣៣ ឆ្នាំ បានយកកាំបិត អារ.ក ទៅលើជនរងគ្រោះឈ្មោះ ចាប ប៉ាកភេទស្រី អាយុ ៦៣ ឆ្នាំ បណ្តាលអោយដេកស្លាប់ក្នុងថ្លុកឈាម ។

ដោយមានការចង្អុលដឹកនាំ និងដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់លោកស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ដោយលោកស្នងការរងទទួលផែនព្រហ្មទណ្ឌ កម្លាំងការិយាល័យជំនាញខេត្ត សហការជាមួយកម្លាំងអធិការនគរបាលស្រុកកំពង់រោទ៍ ស្រាវជ្រាវករណីឃាតកម្មអស់រយ:ពេល ០៦ ម៉ោង ឈានដល់ការឃាត់ខ្លួន ជនសង្ស័យ ឈ្មោះ ទូច នួច ភេទប្រុស អាយុ ៣៣ ឆ្នាំ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិឬស្សីលៀប ឃុំសំយ៉ោង ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង នាំយកមកការិយាល័យនគរបាលព្រហ្មទណ្ទកំរិតធ្ងន់ ដើម្បីធ្វើការសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ច ជាជនសង្ស័យ បានសារភាពថា : នៅយប់ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១១ ខ្លួនស្រាតខោអាវចេញអស់ នៅខ្លួនទទេ រួចយកកាំបិតចិតបន្លែ និងយកពិលមួយ ដើរសំដៅទៅផ្ទះឈ្មោះ ចាប ប៉ាក ដើម្បី អា ក សម្លាប់ឈ្មោះ ចាប ប៉ាក ពេលទៅដល់ខ្លួនបានអោនលួនចូលតាមក្រោមទ្វាផ្ទះខាងក្រោយ ពេលលួនចូលទៅដល់ក្នុងផ្ទះចាប ប៉ាក ខ្លួនចុចពិលទៅឃើញឈ្មោះ ចាប ប៉ាក កំពុងដេកលក់ស្រម៉ុកខួកៗ នៅក្នុងមុងលើគ្រែ ខ្លួនក៍យកក្រណាត់អង្រឹងដែល ចាប ប៉ាក ដណ្តប់ខ្ទប់មាត់ រួចចាប់ អារ. ក ឈ្មោះ ចាប ប៉ាក សម្លាប់តែម្តង ។
ពេលសម្លាប់រួចខ្លួនបានចុចពិលមើលរាវរកខ្សែក និងលុយ ចាប ប៉ាក ដែរ តែរកពុំឃើញ ខ្លួនក៏លួនចេញក្រៅវិញតាមក្រោមទ្វារក្រោយវិញដដែល ហើយសំដៅទៅផ្ទះខ្លួន ពេលទៅដល់ ខ្លួនក៏បានបោះកាំបិទចូលទៅក្នុងទឹកស្រះខាងកើតផ្ទះ រួចទៅលាងឈាមប្រឡាក់ដៃ និងយកអាវប្រពន្ធមកជូត រួចក៏សម្ងំដេកនៅផ្ទះរបស់ខ្លួន ។
បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ចាត់ការតាមច្បាប់ ៕

មតិយោបល់