ព័ត៌មានជាតិ

មុខសញ្ញាចោរលួច២នាក់ ត្រូវកម្លាំងអធិការក្រុងខេមរភូមិន្ទ បង្ក្រាបបានទាន់ពេល

កោះកុង: នៅថ្ងៃទី២៨ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០៦:៣០នាទី ព្រឹកប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ស្មាច់មានជ័យ បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ពាក់ព័ន្ធករណីចោរលួចទ្រព្យសម្បត្តិ នៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ។ ក្រោមការបញ្ជារបស់លោកឧត្ដមសេនីយ៍ស្នងការ បានចាត់កម្លាំងអធិការក្រុងខេមរភូមិន្ទ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះល្បាតត្រួតពិនិត្យរហូត ឈានដល់ឃាត់ខ្លួនមុខសង្ស័យបានចំនួន២នាក់ប្រុសទាន់ពេលវេលា នៅចំណុចសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទជនសង្ស័យរួមមាន៖

១.ឈ្មោះ ជ័យ តុលា ហៅអាខ្លា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិ.សង្កាត់ស្ទឹងវែង(មុខសញ្ញាទើបចេញពីពន្ធនាគារ),២.ឈ្មោះ ខន សាលីម ហៅអាតួ ទីលំនៅស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ។

ដកហូតវត្ថុតាង៖-ចិញ្ចៀនលោហ:ធាតុពណ៌មាស១វង់,ខ្សែដៃលោហ:ធាតុពណ៌មាស២ខែ្សរ,ទូរស័ព្ទម៉ាក Oppo ពណ៌ខៀវលាយខ្មៅ១គ្រឿងម៉ាក Samsung ពណ៌ខ្មៅ,ម៉ាក Tecno ពណ៌ខ្មៅ១គ្រឿង,កាបូបស្ពាយ៣និងការបូបដៃ១ ។

ករណីនេះកម្លាំងជំនាញកំពុងរៀបចំសុំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់