ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ ត្រូវសមត្ថកិច្ច ឃាត់ខ្លួនបាន ករណីឆក់ទូរស័ព្ទ

ភ្នំពេញ: នៅថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២២ វេលាម៉ោង៣និង៤០នាទី កំម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃទី២ បានធ្វើការ ឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ ករណីឆក់ទូរស័ព្ទដៃ នៅចំណុចមុខផ្ទះលេខ១២ ផ្លូវ២០៥ ភូមិ២ ក្រុម៨ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ កែវ សុវណ្ណពេជ្រ ភេទស្រី អាយុ២៥ឆ្នាំ ជជនជាតិខ្មែរស្នាក់នៅផ្ទះលេខ៦៨៨ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ: បុគ្គលិកក្រុមហ៊ុន។

ជនសង្ស័យឃាត់ខ្លួនចំនួន០២នាក់៖
១- ឈ្មោះ សុខ ណាង ហៅណាង ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ២១៧ សង្កាត់បឹងសាឡាង ខណ្ឌទួកគោក រាជធានីភ្នំពេញ មុខរបរ: កម្មករសំណង់។
២-ឈ្មោះ ហ៊ុន រិទ្ធ ភេទ ប្រុស ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខផ្លូវលំ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ សិស្ស។

វត្ថុតាងចាប់យក៖ ម៉ូតូម៉ាក HONDA សេ125 សេរីឆ្នាំ2018 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ -1HC-1177 ជារបស់ជនសង្ស័យ, ទូរស័ព្ទដៃម៉ាក IPhone 12pro max ពណ៌ទឹកប្រាក់ ជារបស់ជនរងគ្រោះ។ ក្រោយកើតហេតុសមត្ថកិច្ចបានប្រគល់ឲ្យជនរងគ្រោះវិញតាមពាក្យស្នើរសុំ។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង កំពុងឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធីច្បាប់៕

 

មតិយោបល់