ភ្នំពេញៈ បុរសម្នាក់ស៊យនោះស៊យ រហូតបាត់ជីវិតមិនអាចវិលមកវិញបាន ខណៈដែលកំពុងដេកលើគ្រែចុះចង្រៃអីបានវៀសដៃទៅប៉ះចំមុខតំណរខ្សែកង្ហាដាក់ក្បែរខ្លួននោះ បណ្តាលឲ្យឆក់ស្លាប់ភ្លាមៗនៅលើគ្រែតែម្តងកាលពីវេលាម៉ោង៤ល្ងាចរហូតដល់វេលាម៉ោង៦ព្រលប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ទើបភ្ញាក់ផ្អើល សមត្ថកិច្ចចុះទៅសាកសួរ ក្នុងភូមិសាមគ្គី៣ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះ ឈ្មោះ ហ៊ីង វណ្ណដេត ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅផ្ទះកើតហេតុខាងលើ ។
តាមក្រុមគ្រួសារ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះដេកសម្រាកនៅលើគ្រែក្នុងផ្ទះ ដោយមានដក់កង្ហា លើគ្រែក្បែរខ្លួនផង ហើយខណៈដែល ជនរងគ្រោះកំពុងដេកសម្រាកនោះ ដោយមិនបានប្រុងប្រយ័ត្ន ខ្សែរកង្ហាដោយព្រីភ្លើងជាស្រេចនោះ បានស្នាមដាច់រលាត់ លុះពេលដែល ជនរងគ្រោះវៀសដៃទៅប៉ះចំ ទើបឆក់តែម្តង ទម្រាំតែក្រុមគ្រួសារដឹង ជនរងគ្រោះដាច់ផុតរលត់ជីវិតបាត់ទៅហើយ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យមើល ។
សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញចុះទៅពិនិត្យ កោសល្យវិច័យ ជាក់ស្តែង ស្នាក់ឆក់ដៃ ខណៈដែលខ្សែរកង្ហាក្បែរខ្លួននោះដាច់រលាត់ ពិតជាស្លាប់ដោយសារឆក់ចរន្តភ្លើងមែន រួចប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់