ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បង្កឡើងដោយយុវជន២នាក់ ជិះម៉ូតូក្នុងស្ថានភាពស្រវឹង ចេញពីស្តុបផ្សារដើមគរ បានជ្រុលទៅបុកកម្មករបោសសំអាតរបស់ក្រុមហ៊ុនស៊ិនទ្រី បណ្តាលឲ្យរងរបួសធ្ងន់ ចំណែកអ្នកជិះម៉ូតូទាំង២នាក់នោះ សន្លប់ស្តូកស្តឹងនៅនឹងកន្លែង។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៦និង១០នាទីព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចផ្លូវវេងស្រេង ម្តុំស្ពានអាកាសស្ទឹងមានជ័យ។
ក្រោយកើតហេតុ ប្រជាពលរដ្ឋបានហៅរថយន្តសាមុយរបស់គ្លីនិកឯកជន សួគ៌ាមកទទួលយកអ្នករបួសទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យផងដែរ៕
មតិយោបល់