ព័ត៌មានជាតិ

ចេញពីចូលរួម​កម្មវិធីវិញ ស្រវាំងភ្នែក បុកបង្គោលសញ្ញាចរាចរណ៍ និងបង្គោលភ្លើងដែក បាក់ខ្ទេច!

ភ្នំពេញ: ហេតុការណ៍ដែលគួឲ្យភ្ញាក់ផ្អើលមួយ បានកើត​ឡើងដោយមានរថយន្ត​មួយ​គ្រឿង ​ដែលកំពុងធ្វើ​ដំណើរ​ជា​លក្ខណ:​គ្រួសារ ​មាន​ប្តី​ប្រពន្ធ និង​កូន​ទើបតែ​វិលត្រឡប់​មក​ពី​ចូលរួម​កម្មវិធី ដោយអ្នកបើកបរ​ស្រវឹង​ស្រឿង​ៗ​ព្រិល​ភ្នែក​ ទើបរេ​ចង្កូត​ឡើង​ខឿន​ទ្រូ​ង​ផ្លូវ បណ្តាល​ឲ្យ​បុក​បាក់​បង្គោល​ស្លាក​បង្ហាញ​ចរាចរណ៍ និង​បន្ត​ទៅ​បុក​បង្គោល​ភ្លើង​ដែក​បំភ្លឺ​ផ្លូវ ​កោង​វៀច​មួយ​ដើម​ទៀត ទើប​រថយន្ត​ទៅ​មុខ​លែង​រួច។ ហេតុ​ការណ៍​នេះ​បានកើតឡើង​កាលពី​វេលា​ម៉ោង​ ៧និង១០នាទី​យប់​ ថ្ងៃ​ទី​១៧ ខែ​មី​នា ឆ្នាំ​២០១៨ នៅត្រង់​ចំណុច​ផ្លូវ​២០០៤ ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែនជ័យ រាជធានីភ្នំពេញ។

រថយន្ត​បង្ក​ខាងលើ ពណ៌​ប្រផេះ ពាក់​ស្លាកលេខ ​ភ្នំពេញ ​2G-3171 ជិះ​ជា​លក្ខណ:​គ្រួសារ តែ​មិនបាន​ប្រាប់​ឲ្យ​ស្គាល់​ពី​អត្តសញ្ញាណ​នោះទេ ។

តាម​ប្រភព​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​រថយន្ត​បង្ក​ធ្វើ​ដំណើរ​ជា​លក្ខណ:​គ្រួសារ​មាន​ប្រពន្ធ និង​កូន​ទើប​វិល​មក​ពី​ចូលរួម​កម្មវិធី​ផឹកស៊ី​ស្រវឹង​ស្រឿង ហើយ​ព្យាយាម​បើកបរ​រថយន្ត គោលបំណង​ឆ្ពោះទៅ​ផ្ទះដោយ ធ្វើ​ដំណើរ​តាមបណ្តោយ​ផ្លូវ​២០០៤ក្នុងទិសដៅ ពី​លិចទៅ​កើត លុះដល់​ចំណុច​កើតហេតុ​សង្ស័យ​ព្រិល​ភ្នែក ទើប​រេ​ចង្កូត​ឡើង​ខឿន​ទ្រូ​វ​ផ្លូវ ទៅ​បុក​បង្គោល​ស្លាក​សញ្ញា​ចរាចរណ៍​បាក់​រាប​មួយ​ដើម ហើយ​រថយន្ត​បន្ត​ទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​មួយ​ដើម​ទៀត បណ្តាល​ឲ្យ​រង​ការ​ខូច​មុខ​ផ្នែក​ខាងឆ្វេង និង​បាក់​យ៉ា​ន់​ខ្ទេច ។

ក្រោយ​កើតហេតុ​រថយន្ត​បង្ក​រួម​ជាមួយ​អ្នកបើកបរ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ជំនាញ​ចរាចរណ៍​ផ្លូវគោក​រង់ចាំ​កសាង​សំណុំ​រឿង​តាម​នីតិវិធីច្បាប់៕

មតិយោបល់