កំពង់ធំៈ មានករណីគ្រោះថ្នាក់ចរចារណ៍មួយបានកើតឡើង រវាងម៉ូតូបុករថយន្តក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗយ៉ាងរន្ធត់។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៦និង០៩នាទី ល្ងាចថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ លើកំណាត់ផ្លូវលំក្រាលកៅស៊ូ ភូមិពណ្ណរាយ ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ករណីនេះកើតឡើងរវាងរថយន្តហ៊ីយ៉ាន់ដាយ សណ្តោងស៊ឺមីរ៉ឺម៉ក(ដឹកបង្គោលភ្លើង) ក្បាលពណ៌សលាយលឿង ពាក់ស្លាកលេខ ភ្នំពេញ 3E-1774 ស៊ឺមីរ៉ឺម៉ក ពាក់ស្លាកលេខ ព្រះសីហនុ 4A-3348 បើកបរដោយឈ្មោះ សិទ្ធ រដ្ឋា ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិទូលស្នូល ឃុំទូលស្នូល ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម (នាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ដើម្បីសួរបំភ្លឺ)ត្រូវបានម៉ូតូចិន ពណ៌ខ្មៅ គ្មានស្លាកលេខ (ដឹកប្រេងមួយកានពីមុខ) បើកបរដោយឈ្មោះ មួន ពីសិដ្ឋ ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិតាប្រុក ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម (ស្លាប់នៅកន្លែងកើតហេតុ) ខណៈដែលអ្នកបើកបរម៉ូតូដួល ហើយរអិលចូលទៅ គន្លងផ្លូវរថយន្តដែលកំពុងចរាចរណ៍ក្នុងគន្លងផ្លូវផ្ទុយទិស។
ក្រោយកើតហេតុសមត្ថកិច្ចធ្វើការវាស់វែងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី និងយកវត្ថុតាងទៅរក្សាទុករង់ចាំដោះស្រាយគ្នាតាមច្បាប់៕
មតិយោបល់