រតនគិរីៈ ក្មេងប្រុសម្នាក់ គួរឲ្យស្រលាញ់ជនជាតិ កាចក់បានស្លាប់ ដោយសារឪពុកម្តាយ រវល់ធ្វើចម្ការ ធ្វេសប្រហែសបន្តិច ទើប បណ្តាលឲ្យកូនលង់ទឹកស្លាប់ យ៉ាងអាណោចអាធម៍។
ហេតុការគួរឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើង នៅវេលាម៉ោង៤ និង៣៥នាទី ល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ នៅចំណុចស្រះចិញ្ចឹមត្រី ក្រោយផ្ទះ ស្ថិតក្នុងភូមិអ៊ីន ឃុំតាឡៅ ស្រុកអណ្តូងមាស ខេត្តរតនគិរី ។
បើតាមសមត្ថកិច្ច បានបញ្ជាក់ថាកុមាររងគ្រោះ មានឈ្មោះក្លាន កីប ភេទប្រុស អាយុ៨ ឆ្នាំជនជាតិកាចក់ មានឪពុកឈ្មោះសល់ ឡេវ អាយុ៤០ឆ្នាំ ជនជាតិកាចក់ ម្តាយឈ្មោះ អាង សាត អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិអ៊ីន ឃុំតាឡាវ ស្រុកអណ្តូងមាស ខេត្តរតនគិរី។
បច្ចុប្បន្នកុមារ ដែលបានលង់ទឹកស្លាប់ សមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រព្រៃណីយ៍ជនជាតិភាគតិច៕
មតិយោបល់