ព័ត៌មានអន្តរជាតិ

អតីតមន្រ្តីអង្គការណាតូសង្ស័យថា មេដឹកនាំតួកគី គំរាមរកផលប្រយោជន៍ ក្រោយការដកទ័ពអាមេរិកចេញពីស៊ីរី

អាមេរិកៈ ការលើកទ្បើងនេះ បានកើតបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីសប្តាហ៍មុនថា ក្រុងវ៉ាស៊ីនតោន នឹងដកកងទ័ពរបស់ខ្លួនប្រហែល ២,០០០នាក់ ចេញពីប្រទេសស៊ីរី ចាប់តាំងពីលោកបានអះអាងថា ក្រុមសកម្មប្រយុទ្ធ Daesh បានចាញ់ហើយ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨។

តែយ៉ាណាមិញសេតវិមាន​ បានបញ្ជាក់ថា ការសម្រេចចិត្តនេះ មិនមានន័យថា ជាការបញ្ចប់នៃការប្រយុទ្ធប្រឆាំង នឹងក្រុមភេរវកម្ម ដែលដឹកនាំដោយអាមេរិកទ្បើយ។

លោក Wesley Clark អតីតមេបញ្ជាការអង្គការណាតូ បាននិយាយថា ការផ្លាស់ប្តូររបស់លោក ដូណាល់ ត្រាំ ក្នុងការដកកងទ័ពអាមេរិកចេញពីប្រទេសស៊ីរី គឺបានជំរុញឲ្យមានការសង្ស័យថា តើប្រធានាធិបតីតួកគី លោក រីស៊ីប ថាយីប អឺដូហ្គេន នឹងគំរាមរកផលប្រយោជន៍ពីសមភាគីអាមររិកដែរឬទេ ទាក់ទងនឹងការសម្រេចចិត្តនេះ។

ដោយលោក បានឲ្យដឹងទៀតថា ប្រជាជននៅជុំវិញពិភពលោក កំពុងចង់សួរសំណួរនេះ ហើយបណ្ដាប្រទេសជាមិត្តមួយចំនួន ក៏ដូចជាសម្ព័ន្ធមិត្តរបស់អាមេរិក នៅមជ្ឈឹមបូព៌ា ក៏កំពុងតែចង់សួរពីវាដែរ? តើមានលទ្ធផលអ្វី ឬហេតុអ្វី ដែលនាំឲ្យមានការសម្រេចចិត្តនេះទ្បើង?។

យ៉ាងណាមិញលោកបានអះអាងថា ការសម្រេចចិត្តរបស់លោក ត្រាំ ក៏បានធ្វើឲ្យមានការលើកទ្បើង នូវសំណួរអំពីគោលនយោបាយការបរទេស របស់ក្រុងវ៉ាស៊ីនតោនផងដែរ៕

មតិយោបល់