តាកែវៈ កាលពីវេលាម៉ោង ៥ ល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ មានករណីហិង្សា ដោយចេតនា ស្ថិតនៅក្នុងភូមិ ត្រពាំងព្រីង ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តកែវ។
ជនបង្កឈ្មោះ ថោង ឡុង ( ហៅ ណី ) ភេទ ប្រុស អាយុ២៦ ឆ្នាំមានទីលំនៅភូមិ ត្រពាំងព្រីង ឃុំ ព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ បានធ្វើសកម្មភាពយកកាំបិត ដុំថ្ម ដុំឥដ្ឋគុប និង បាញ់គ្រាប់ជំពាមកៅស៊ូជាច្រើនគ្រាប់ ទៅលើជនរងគ្រោះឈ្មោះ វ៉ាយ ណន ភេទ ប្រុស អាយុ ៧០ ឆ្នាំមានទីលំនៅភូមិឃុំជាមួយគ្នា បណ្ដាលឲ្យរងរបួស ត្រង់ចំណុចសៀតផ្កា ០១កន្លែង បែកហូរឈាម (ត្រូវនិងគ្រាប់ជំពាម ) និងរងរបួស ០១កន្លែងទៀត ជាំហើមកំភួនជើងខាងស្តាំ ត្រូវនិងដងកាំបិត។
ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ បញ្ជូនមកមន្ទីពេទ្យបង្អែកស្រុកគិរីវង់។
លុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ សមត្ថកិច្ច ក៏បាននាំខ្លួនជនសង្ស័យ យកមកសាកសួរ ហើយត្រូវបានលោកព្រៈរាជអាជ្ញអមសាលាដំបូង ខេត្តតាកែវ ឲ្យឃាត់ខ្លួននៅវេលាម៉ោង ២ និង២៦នាទីរសៀល ថ្ងៃខែឆ្នាំដដែល។
បច្ចុប្បន្នសមត្ថកិច្ច កំពុងបំពេញសុំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់