Post News Media ព័ត៌មានជាតិ អគ្គិភ័យឆេះផ្...

អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ ផ្អើលឆោទ្បោនៅកណ្ដាល

កណ្ដាល: កាលពីវេលាម៉ោង ២ និង៤៥នាទីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ នៅចំណុចភូមិព្រៃធំ ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

ម្ចាស់ផ្ទះរងគ្រោះឈ្មោះសារ៉ាន់ រដ្ឋា ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរកសិករ នៅភូមិកើតហេតុ។

សម្ភារបាត់បង់រួមមាន ៖
– ផ្ទះមួយខ្នងមានទំហំ៥ X៧ម៉ែត្រ ធ្វើអំពីឈើ ដំបូលប្រក់ស័ង្កសី
– ប្រាក់រៀល១លារៀល
– សៀវភៅគ្រួសារ អត្តសញ្ញាណបណ័្ណ២សន្លឹក សំបុត្រកំណើត៤សន្លឹក
– ខោអាវ សម្ភារផ្ទះបាយទាំងអស់
– អង្ករ១បាវ ទម្ងន់៥០គីទ្បូ

សមត្ថកិច្ច បានឲ្យដឹងថា ម្ចាស់ផ្ទះបានទៅរោងចក្រ ហើយបិទទ្វារផ្ទះចោល មិនបានបិទបារ៉ែតភ្លើងទេ ទើបបណ្ដាលឲ្យផ្ទុះសេខ្សែភ្លើងឆេះផ្ទះអស់។ ករណីនេះ បានរលត់ទៅវិញ នៅវេលាម៉ោង ៣ និង១៨នាទីរសៀល មិនរាលដាលដល់ផ្ទះអ្នកជិតខាង។

រថយន្តអគ្គិភ័យ មិនបានចេញប្រតិបត្តិការទេ ព្រោះមិនបានទទួលពត៌មាន ហើយករណីនេះ ក៏មិនមានមនុស្សរងរបួសឡើយ៕