ព័ត៌មានជាតិ

សាខាកាកបាទក្រហម យកអំណោយប្រគល់ជូន គ្រួសារសពកុមារី លង់ទឹកស្លាប់

សៀមរាប: នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ អនុសាខាកាកបាទក្រហម កម្ពុជា ក្រុងសៀមរាប ខេត្តសៀមរាប ដឹកនាំដោយ លោក សូរ ប្លាតុង ប្រធានគណ:កម្មាធិការ អនុសាខាកាកបាទក្រហម កម្ពុជា ក្រុងសៀមរាប និងសហការី បានអញ្ជើញ សួរសុខទុក្ខ រំលែកទុក្ខ និងនាំយកអំណោយ មនុស្សធម៌ ជូនគ្រួសារលោក តោ ក្រឹង អាយុ៤០ឆ្នាំ រស់នៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ជាឪពុកនៃសពកុមារី ជា ស្រីម៉ិច អាយុ ១៤ឆ្នាំ ដែលបានជួបឧបទ្ទវហេតុ លង់ទឹកស្លាប់ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ នៅទំនប់ស្ទឹងស្រែង (ទំនប់ប្រឡាយចិន) ព្រំប្រទល់ស្រុកស្រីស្នំ ខេត្តសៀមរាប និងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ។

អំណោយមនុស្សធម៌ ដែលបានផ្តល់ជូនមាន ៖ អង្គរ ២៥គីឡូក្រាម ទឹកសុទ្ធ ៤យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ ត្រីខកំប៉ុង ១ យួរ និងថវិកា ៤០០០០០ រៀល ។

ឆ្លើយតបនឹងការ នាំអំណោយខាងលើនេះ គ្រួសារសព បានថ្លែងអំណរគុណ ជូនចំពោះ លោក សូរ ប្លាតុង ប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហម កម្ពុជា ក្រុងសៀមរាប ដែលតែងគិតគូរ ពីសុខទុក្ខរបស់ពួកគាត់ នាពេលនេះ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង ៣និង៣០នាទី រសៀលថ្ងៃទី១៣ ខែសីហា មានយុវសិស្ស ចំនួន៥នាក់ បាននាំគ្នា មកលេងទឹក នៅទំនប់អាងទឹក របស់ក្រុមហ៊ុនចិនស្ទឹងស្រែងទី២ លង់ទឹកស្លាប់២នាក់ ជួយសង្គ្រោះបានចំនួន ៣នាក់ ។

សមត្ថកិច្ច បានឲ្យដឹងថា យុវសិស្សចំនួន៥នាក់ មកលេងអាងទំនប់ទឹកចិន ស្ទឹងស្រែងទី២ ស្ថិត នៅភូមិស្រីស្នំ ឃុំស្លែងស្ពាន ខេត្តសៀមរាប -ព្រំប្រទល់ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តមានជ័យ ក្នុងនោះមានយុវសិស្ស ចំនួន៣នាក់ ត្រូវបានអ្នកស្រុក ជួយសង្គ្រោះបញ្ជូន ទៅមន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ ។១.ឈ្មោះ នៅ សុកនិកា ភេទស្រី អាយុ១៦ឆ្នាំ សិស្ស រស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។២ .ធី ចាន់ថា ស្រី អាយុ១៥ឆ្នាំ សិស្ស ជាមួយគ្នា។ ៣.ឈ្មោះ ចាន់ ពន្ធដារ៉ា ភេទ ប្រុស១៣ឆ្នាំ សិស្ស រស់នៅសង្កាត់គោកចក ក្រុង ខេត្តសៀមរាប ។

ចំណែកយុវសិស្ស២នាក់ទៀត បានបាត់ខ្លួន។ ក្នុងនោះ សាកសពម្នាក់ រកឃើញអណ្តែតទឹក នូវល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០១៦ បន្ទាប់ពីលង់ទឹក បានមួយថ្ងៃមក មានឈ្មោះ ភួង កែវវឌ្ឍនា ភេទប្រុស អាយុ១៦ ឆ្នាំ(សិស្ស) រស់ភូមិព្រំ ឃុំ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។ និងសពម្នាក់ទៀត នៅមិនទាន់រកឃើញ នៅឡើយ មានឈ្មោះ ជា ស្រី ម៉ិច ភេទស្រី អាយុ១៦ឆ្នាំ (សិស្ស) រស់នៅសង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង១០និង០០នាទី ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ សពក្មេងស្រីរងគ្រោះ ដែលលង់ទឹកស្លាប់នោះ ត្រូវបានកម្លាំង សមត្ថកិច្ចចម្រុះ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ និងស្រុកស្រីស្នំ ខេត្តសៀមរាប បានប្រទះឃើញសាកសពហើយ៕

13900203_635949626571924_5777562821771802922_n

13938345_635949613238592_9015454144796789998_n

13939570_635949576571929_5248718441148357728_n

14021617_635949589905261_7822022439092772407_n

14022229_635949659905254_8540407699189209192_n

IMG_4338

IMG_4337

IMG_4336

IMG_4335

IMG_4333

IMG_4332

មតិយោបល់