ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្នបងប្អូន! ដុតធូប ទុកចោលលើផ្ទះ ក៏ត្រូវអគ្គិភ័យឆេះបំផ្លាញផ្ទះខ្ទេច

បន្ទាយមានជ័យ: កាលពីវេលាម៉ោង ៨ យប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ ស្ថិតនៅភូមិពន្លៃ ឃុំទ្រាស ស្រុកស្វាយចេក។

ម្ចាស់ផ្ទះរងគ្រោះឈ្មោះ សុខ សុផល ភេទប្រុស អាយុ ៦៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។

សម្ភារខូចខាតរួមមាន៖
– ឆេះផ្ទះថ្មក្រោម ឈើលើ ដែលមានទំហំ ១៤×៨ម៉ែត្រទាំងស្រុង
– ក្រវិលមាស១គូ
– ខ្សែដៃមាស១ខ្សែ
-ខ្សែកមាស ១ខ្សែ
-ឡត ៣ដើម និងសម្ភារ:មួយចំនួនក្នុងផ្ទះ។

សមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ ដោយសារម្ចាស់ដុតធូប ទុកចោលលើផ្ទះ ហើយចុះមកដេកខាងក្រោមផ្ទះ ទើបបណ្តាលឲ្យកើតជាអគ្គិភ័យឆេះផ្ទះតែម្តង។

ករណីនេះ បានប្រើប្រាស់រថយន្តអគ្គិភ័យស្រុកស្វាយចេក១គ្រឿង អស់ទឹក០៣រថយន្ត៕

មតិយោបល់