ព័ត៌មានជាតិ

ករណីឆ្លងចរន្តអគ្គិសនីពីម៉ាស៊ីនត្រជាក់ បណ្ដាលឲ្យឆេះផ្ទះ

ស្វាយរៀង: នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១១និង២០នាទីព្រឹក មានករណីអគ្គិភ័យមួយកើតឡើង ឆេះផ្ទះរបស់ឈ្មោះ សុខ ចាន់រស្មី ភេទស្រី អាយុ ២៩ឆ្នាំ មុខរបរលក់ដូរ ស្ថិតក្នុងភូមិ/សង្កាត់/ក្រុង/ខេត្តស្វាយរៀង ។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញការិយាល័យនគរបាល បង្ការពន្លត់អគ្គិភ័យ បានសហការជាមួយអធិការដ្ឋាននគរបាលក្រុងស្វាយរៀង និងកម្លាំងកងរាជអាវុធហត្ថ ចុះជួយធ្វើអន្តរាគមន៍ពន្លត់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៣គ្រឿង រថយន្តនគរបាល ២គ្រឿង ខេត្ត ១គ្រឿង ក្រុងស្វាយរៀង ១គ្រឿង និងរថយន្តកងរាជអាវុធហត្ថ ១គ្រឿង រហូតដល់ម៉ោង ១១និង៤៥នាទី ទើបគ្រប់គ្រងបានទាំងស្រុង ដោយប្រើប្រាស់ទឹកអស់ចំនួន ៣រថយន្ត ។

+សម្ភារ:ខូចខាតរួមមាន៖
– ម៉ាស៊ីនត្រជាក់ ១គ្រឿង
– ទូដាក់ខោអាវចំនួន ១ និងសម្ភារ:ប្រើប្រាស់មួយចំនួនទៀត ។
+ មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីពីម៉ាស៊ីនត្រជាក់ក្នុងបន្ទប់ឡៅតឿ ៕

មតិយោបល់