បាត់ដំបងៈ កាលពីវេលាម៉ោង ០៦ និង២០នាទីព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៨ ជនសង្ស័យម្នាក់ ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធនឹងអំពើលួចមានស្ថានទម្ងន់ទោស (គាស់ផ្ទះ) នៅចំណុចផ្លូវប្រឡាយស្ថិតក្នុងភូមិវត្តលៀប សង្កាត់ ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ជនសង្ស័យខាងលើឈ្មោះ ចាន់ ផាន់រ៉ូត ហៅ ឃីម ភេទប្រុស អាយុ ៣១ឆ្នាំ។ ជនរងគ្រោះឈ្មោះ លឹម សុធារី ភេទស្រី អាយុ៣៧ឆ្នាំ មានទីលំនៅខាងលើ។
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យខាងលើ បានធ្វើសកម្មភាពគាស់ផ្ទះ ចូលលួចទូរស័ព្ទដៃ នៅចំណុចក្រុមទី០២ ភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១១ ដល់ម៉ោង ០០:០៥នាទីយប់រំលងអាធ្រាត្រ។
វត្ថុតាងដកហូតបាន រួមមាន៖
– ទូរស័ព្ទដៃចំនួន ១៦គ្រឿង
– ពូថៅចំនួន ០២
– ដង្កាប់ចំនួន០២
– ទួណឺវីសចំនួន ០៤
– កន្ត្រៃ ចំនួន ០២
– ឧបករណ៍សំរាប់កាត់កញ្ចក់ ០១។
បច្ចុប្បន្នទូរស័ព្ទដៃចំនួន ១៦គ្រឿង បានប្រគល់ឲ្យទៅជនរងគ្រោះវិញ ចំណែកជនសង្ស័យ រួមទាំងវត្ថុតាងខាងលើ កំពុងតែកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់៕
មតិយោបល់