យោងតាមគេហទំព័ររបស់ជប៉ុនមួយបាននិយាយថា ប៉ូលីសនៅ Kitakyushu បាននិយាយកាលពីថ្ងៃ សៅរ៍ ពួកគេបានចាប់ខ្លួន បុរសក្នុងវ័យ ១៩ ឆ្នាំ ដែលវាយសម្លាប់ក្មេងអាយុ ២ ឆ្នាំ ។
តាមភ្នាក់ងារប៉ូលីស បានឲ្យដឹងថា បុរសដែលចូលវាយប្រហារ ឈ្មោះ Kiyora Ikeda បានសារភាពថាគាត់បានវាយមិត្តស្រីនិងកូនប្រុសរបស់គាត់ នៅឯអគារជួលមួយ កាលពីថ្ងៃ ទី៧ ខែ មីនា ក្នុងកំឡុងពេល ពាក់កណ្តាលអធ្រាត្រ នៅពេលដែល ម្តាយរបស់ក្មេងប្រុសនោះកំពុងធ្វើការនៅ សារព័ត៌មានTBS ។
ប៉ូលីសបាននិយាយថា ជនសង្ស័យបានសារភាពថា រូបគេពិតជាអ្នកវាយប្រហារលើក្មេងនោះមែន ដោយវាយលើក្បាល និងពោះ ហើយជនសង្ស័យមិនបានសារភាពពីមូលហេតុនៃការវាយប្រហារនេះឡើយ ៕
ប្រែសម្រួលដោយៈ បុរសដំណឹង
មតិយោបល់