ភ្នំពេញៈ កាលពីវេលាម៉ោង២យប់ រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ មានករណីប្រពន្ធតាមទាន់ប្តីចូលក្លឹបកម្សាន្ត true face កំពុងតែឱបស្រី ខណៈដែលឆែកតាមប្រព័ន្ធPGSនៅក្នុងរថយន្ត ស្រាប់តែឈ្លោះប្រកែកគ្នា ភ្លាមៗនោះត្រូវបានសន្តិសុខដេញចេញក្រៅ ហើយក៏នាំគ្នាជិះរថយន្តមកដល់ពាក់កណ្តាលផ្លូវបានឈ្លោះប្រកែកគ្នាម្តងទៀត ក៏ត្រូវប្តីវាយបែកចិញ្ចើម នៅតាមបណ្ដោយមហាវិថីព្រះនរោត្តម កែងនឹងផ្លូវ១៥៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ភ្លាមៗនោះ ស្រ្តីជាប្រពន្ធចុះពីរថយន្តមកខាងក្រៅ ដើម្បីរកអ្នកជួយតែគ្មានអ្នកជួយ ចំណែកប្តីជាជនបង្កបើករថយន្តចេញទៅបាត់។
ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋនិងសមត្ថកិច្ច ព្រមទាំងអ្នកកាសែត បាននិយាយលួងលោមដើម្បីឲ្យនារីខាងលើត្រឡប់ទៅផ្ទះ មួយសន្ទុះក្រោយមកទើបរូបនាងក៏បានជិះម៉ូតូកង់
បីត្រឡប់ទៅផ្ទះវិញតែម្តង៕
មតិយោបល់