ភ្នំពេញៈ កាលពីវេលាម៉ោង២និង២០នាទីទៀបភ្លឺ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តមួយគ្រឿងបើកបុកបង្គោលភ្លើង ខណៈដែលរថយន្តនោះបានគេចពីក្រុមក្មេងស្ទាវ ដែលជិះម៉ូតូប្រដេញគ្នា ក៏បណ្តាលឲ្យរថយន្តបុកបង្គោលភ្លើង រងការខូចខាតយ៉ាងដំណំ នៅជើងផ្សារបឹងកេងកង សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ម្ចាស់រថយន្តខាងលើមានឈ្មោះ ម៉ី វិចិត្រ ជាមន្ត្រីកងយោធពលខេមរភូមិន្ទ បើករថយន្តម៉ាកកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AQ-0258។
យោងតាមប្រភពពីម្ចាស់រថយន្តបានឲ្យដឹងថា នៅមុនកើតហេតុ គឺរូបគាត់និងមិត្តភក្តិនៅលេងក្នុងក្លឹបកម្សាន្តepic រួចហើយរូបគាត់បានចេញមកមុន ដោយបើករថយន្តខាងលើ ស្រាប់តែមានក្រុមម៉ូតូក្មេងស្ទាវជិះម៉ូតូប្រដេញគ្នាមកប៉ះរថយន្ត ធ្វើឲ្យគាត់ភ័យ ក៍៏បើករថយន្តគេចចេញ ស្រាប់តែមកបុកបង្គោលភ្លើងបែបនេះតែម្ដង។
បច្ចុប្បន្ន រថយន្ដត្រូវបានសមត្ថកិច្ចនាំយកមករក្សាទុកនៅការិយាល័យនរគរបាលចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នាតាមក្រោយ៕
មតិយោបល់