ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្ន! ករណីក្មេងអាយុ ៣ឆ្នាំ រត់ឆ្លងផ្លូវ ត្រូវរថយន្តបុកស្លាប់ក្រោយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ

កោះកុង: យោងតាមផេកអធិការដ្ឋាន ន.ប ស្រុកស្រែអំបិលបានឲ្យដឹងថា នៅវេលាម៉ោង ៤និង៥៨នាទីរសៀល​ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍០១លើក ដោយរថយន្តបុកជាមួយនឹងក្មេងរត់ឆ្លងផ្លូវ ទិសដៅពីលិចទៅកើត​លើផ្លូវគ្រួសក្រហម នៅត្រង់ចំណុចមុខផ្ទះ ព្រុំណែន ស្ថិតនៅភូមិជ្រោយស្វាយកើត ឃុំ ជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ។

ដោយរថយន្តម៉ាកកាម៉ារីស្វិត(ឆ្នាំ៩០) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2B-6354 បើកបរដោយឈ្មោះ ខ្មៅ ហឿន ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ស្រែចាមលើ ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ បានបុកក្មេងប្រុសម្នាក់បណ្ដាលឲ្យស្លាប់ក្រោយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ក្មេងរងគ្រោះឈ្មោះ ភ័ណ្ឌ រាជ ភេទ ប្រុស អាយុ០៣ ឆ្នាំមានទីលំនៅភូមិជ្រោយស្វាយកើត ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល

មូលហេតុ៖ ក្មេងរត់ឆ្លងផ្លូវ រថយន្តបើកបរមិនប្រយ័ត្នទើបបណ្ដាលឲ្យ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង។

អ្នកបើកបររួមទាំងវត្ថុតាង កម្លាំងជំនាញនាំមកអធិការដ្ឋាន ដើម្បីសួរនាំតាមនីតិវិធីច្បាប់៕

មតិយោបល់