ព័ត៌មានជាតិ

​First News៖(ព័ត៌មានបឋម)​​ទៀតហើយ! ក្រឡាប់រថយន្តមួយគ្រឿង បណ្តាលឲ្យស្លាប់ម្នាក់និងរបួសជាច្រើននាក់!

ព្រះសីហនុ: សមត្ថកិច្ចបានប្រាប់ Post News ថា តាមសេចក្តីរាយការណ៍ព័ត៌មានបឋម បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្តមួយគ្រឿងម៉ាកស្តារិចក្រឡាប់ធ្លាក់ផ្លូវ បណ្តាលឲ្យមានមនុស្សស្លាប់ម្នាក់ និងរងរបួសជាច្រើននាក់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលេខ៤ ភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្ត​ព្រះសីហនុ។

ភ្លាមៗនោះ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការសម្រួលចរាចរណ៍និងបានបញ្ជូនអ្នករងគ្រោះទៅកាន់មន្ទីរពេទ្យផងដែរ។
ព័ត៌មានលម្អិតPost News និងផ្សាយជូនបន្តទៀត៕

មតិយោបល់