ព័ត៌មានជាតិ

​ល្បែងស៊ីសង​បៀ​អាប៉ោង​របស់​លោក​ភា សង្ស័យ​លោកស្នងការ​សៀមរាប​ទុក​ចិញ្ចឹម​ឆ្នាំងបាយ​

​សៀមរាប៖ បច្ចុប្បន្ន​ខេត្ត​សៀមរាប​គេ​សង្កេតឃើញ​មានការ កំណើន​ភ្ញៀវ​ទេសចរណ៍ កំពុងតែ​សំរុកចូល​មក ទស្សនា​ប្រាសាទ​អង្គរវត្ត និង​សិក្សា​ទំនាម​ទំលាប់ វប្បធម៌​ប្រពៃណី​ខ្មែរ​ដែល បុព្វបុរស​ខ្មែរ​តាំងពី​បុរាណកាល​មក ក្នុងនោះ​ដែរ​ក៏​លោក ស​ត ណា​ឌី ស្នងការ​នគ​បាល​ខេត្តសៀមរាប ក៏​ពុំ​មាន​វិធានការ​លុបបំបាត់ បន​ល្បែងស៊ីសង​ដុះ​ស្លែរ របស់​លោក​ភា និង​លោក វ៉ាន់ ដែល​មាន​ទីតាំង​ក្រាញ​នៅ​ចុង​កៅស៊ូ សង្ស័យ​លោកស្នងការ និង​លោក ចៅហ្វាយខេត្ត​ទុក​គ្រាន់​ឲ្យ​ភ្ញៀវទេសចរណ៍ សិក្សា​ដែរ​ក៏​មិន​ដឹង​បាន​ជា មិន​ព្រម​លុប បំបាត់ចោល​។​
​ទីតាំង​បន​ល្បែង​ដុះ​ស្លែរ មួយ​កន្លែង​ត្រូវបាន​គេ​បង្កើត​ជិត​១០​ឆ្នាំ​មកហើយ ស្ថិតនៅក្នុង​ភូមិ​ចុង​កៅស៊ូ ក្រុង​សៀមរាប ខេត្តសៀមរាប និង​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ភា និង​មាន គូរ​កន​ឈ្មោះ វ៉ាន់ មេ​ល្បែងស៊ីសង​ដុះ​ស្លែរ​រាប់សិប​ឆ្នាំ​មកហើយ តែ​ពុំ​ត្រូវបាន​គេ​បង្ក្រាប​ម្តងណា​ឡើយ ជា​ហេតុ​ធ្វើឲ្យ​មាន​ការសង្ស័យថា លោក អធិការ​ក្រុង​សៀមរាប រួមទាំង​លោក ស​ត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប មានបំណង​ចង់​រក្សា​ទីតាំង​នេះ​ជា​បេតិក្ខភ័ណ​សម្រាប់​បង្អួត​ភ្ញៀវទេសចរណ៍ ដូច​ទីក្រុង​ម៉ា​ហ្វៀរ ឬ​ក៏​មិន​អាច​លុបបំបាត់ចោល​បាន ដោយសារតែ លោក ភា និង​លោក វ៉ាន់ ជូន​កាដូរ​គាប់ចិត្ត​បាន​ជា​មិន​ហ៊ាន​បង្ក្រាប​។​
​ពាក់ព័ន្ឋ​នឹង​ទីតាំង​បន​ល្បែង​ដុះ​ស្លែរ​នេះ លោក ភា ជា​ថៅកែ​ទីតាំង បាន​បង្កើតឲ្យមាន​ទាំងបៀរ អាប៉ោង និង​ល្បែង​កន្ទុយលេខ មាន​ទាំង​ឡាន ម៉ូតូ រាប់​សិប​គ្រឿង ព្រម​ទាំង​មនុស្ស​ជាច្រើន​នាក់ ទៅ​លេង​ល្បែង​នៅ​ទីនេះ ក្នុង​មួយ​ថ្ងៃ​ឈ្នះ​ចាញ់​លុយ​រាប់​ម៉ឺន​ដុល្លា ខ្លះ​លក់​ឡាន លក់​ស្រែ លក់​ទ្រព្យសម្បត្តិ មិនតែប៉ុណ្ណោះ​មាន មនុស្ស​ជាច្រើន បាន​ចាញ់ល្បែង​បង្ករ​ភាព​ព្រួយបារម្ភណ៍​ដល់ ក្រុម​គ្រូ​សារ ខ្លះ​អស់​ផ្លូវ​លក់​ទ្រព្យសម្បត្តិ បាន​ក្លាយខ្លួន​ជា​ចោរកម្ម រហូត​ឈានដល់​ប្លន់ និង​បាន​ធ្វើឲ្យ​ទីក្រុង​សៀមរាប ដែល​ជា​ទីក្រុង​ទេសចរណ៍ បាន​ក្លាយទៅជា​ទីក្រុង​ដែល​អសន្តិសុខ ។​
​ក្នុងនោះដែរ​ប្រជាពលរដ្ឋ បាន​សំណូមពរ​ឲ្យ​លោក ឃឹម ប៊ុន​សុង ចៅហ្វាយខេត្ត​សៀមរាប និង​លោក ស​ត ណា​ឌី ស្នងការ​នគរបាល ខេត្តសៀមរាប មេត្តា​អាណិត ប្រពន្ឋ​កូន គ្រួសារ របស់​អ្នកលេង​ល្បែង​ផង ដោយ សារ​តែ​ការបើក​បន​ល្បែងស៊ីសង ដោយ​អាជ្ញាធរ មិន​មាន​ចេតនា​បង្ក្រាប​នេះ បាន​ធ្វើឲ្យ​ក្រុមគ្រួសារ​បែកបាក់ ឈ្លោះទាស់ទែង​គ្នា ដោយសារ​តែ​ព្រាយ​ល្បែង​ចូលខ្លួន និង​សូមឲ្យ​ជួយ​លុបបំបាត់​ចោល​ឲ្យបាន ប្រជាពលរដ្ឋ សង្ឃឹម​ជឿជាក់ថា ថ្នាក់ដឹកនាំ​ខេត្ត​សៀមរាប មិន​ព្រងើយកន្តើយ​និង​បន​ល្បែង​នេះ​៕

2014-12-13_100617

មតិយោបល់