ព័ត៌មានជាតិ

ម៉ូតូបុកម៉ូតូបណ្តាលឲ្យស្ត្រីម្នាក់ស្លាប់

បាត់ដំបងៈ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៥៩៣ បង្គោលលេខ៦៤៦៥ ចំណុចភូមិ ៣ ភូមិជ្រៃ ឃុំសំពៅលូនស្រុកសំពៅលូនខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូបណ្តាលឲ្យស្ត្រីម្នាក់ស្លាប់។

តាមព័ត៌មានឲ្រដឹងថានៅមុនពេលកើតហេតុម៉ូតូឌ្រីម ពណ៌ខ្មៅ ផ្លាកលេខ 1អាប៉ៃលិន 08 09ស៊េរីឆ្នាំ២០០៨ បើកបរដោយឈ្មោះឆានសំអូនភេទប្រុសអាយុ៣៩ឆ្នាំ មានទីលំនៅនៅភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ខេត្តប៉ៃលិន ឌុបប្រពន្ធពីក្រោយបើកម៉ូតូពីផ្ទះទៅធ្វើការនៅមន្ទីរពេទ្យយោធភូមិភាគទី ៥នៅស្រុកសំពៅលូនដោយចាំងចំណាំងភ្លើងឡានក្នុងទិសដៅបញ្ច្រាសគ្នា ពីជើងទៅត្បូង រួចក៏បានបុកពីក្រោយម៉ូតូមួយគ្រឿងទៀតម៉ាកព្រីន ពណ៌ខ្មៅ

ផ្លាកលេខ1F5533បាត់ដំបងស៊េរីឆ្នាំ២០១០ដែលកំពុងចាក់សាំងនៅចិញ្ចើមផ្លូលខាងស្តាំ អ្នកបើកបរឈ្មោះសេកសម ភេទស្រីអាយុ 70 ឆ្នាំមានទីលំនៅ ភូមិក្បាលហុងឃុំអង្គរបានស្រុកសំពៅលូនខេត្តបាត់ដំបង។

បណ្តាលឲ្យស្ត្រីម្នាក់ជាប្រពន្ធ ឈ្មោះសាន់រឿន បានស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យយោធភូមិភាគទី៥ ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅធ្វើការវាស់វែងនិងប្រគល់សពជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ចំណែកម្តាយម៉ូតូទាំង ២ គ្រឿងត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកសំពៅលូនរង់ចាំធ្វើការដោះស្រាយ៕

មតិយោបល់