ព័ត៌មានជាតិ

Update៖ អគ្គិភ័យឆាបឆេះមួយកន្លែងនៅសលាបឋមសិក្សាទួលសង្កែ

ភ្នំពេញ: នៅវេលាម៉ោង៧និង៣០ នាទីយប់ ថ្ងៃថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ មានអគ្គិភ័យមួយកន្លែងកើតឡើង នៅសលាបឋមសិក្សាទួលសង្កែ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៩០៧ ក្រុមទី៦ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ម្ចាស់ទីតាំងឈ្មោះ: ហង់ ណារិន ភេទប្រុស អាយុ៥៨ ឆ្នាំ មុខរបរ : នាយករង ។
មូលហេតុ : ឆ្លងចរន្តអគ្គិសនី ។
ប្រភេទសំណង់ : ថ្មបេតុងប្រក់ស័ង្កសីទំហំ (០៩ម៉ែត្រx០៧ម៉ែត្រ )។
ឆេះខូចខាតសម្ភារ: ឆេះរោងជាងសាលាបឋមសិក្សាទួលសង្កែចំនួន ០១ខ្នងទំហំ០៩ម៉ែត្រx០៧ម៉ែត្រ សម្ភារ:តុក ទូចាស់ៗអស់មួយចំនួន នឹងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡេីយ ។
រថយន្តការិ. អគ្គិភ័យ : ចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ ០២ ឡន ស្មើនឹង ០៨ ម៉ែត្រគូប។
រថយន្តជំនួយ: -រថយន្តអគ្គិភ័យសាលាខណ្ឌចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ ០១ ឡន ស្មើនឹង ០៤ ម៉ែត្រគូប។
ពន្លត់ចប់ : នៅម៉ោង៨និង០០នាទីយប់៕

 

មតិយោបល់