ព័ត៌មានជាតិ

Update៖ ស្លាប់មនុស្ស៣នាក់ និង៧នាក់ទៀតរងរបួស ក្នុងករណីគ្រោះថ្នាក់ចរចណ៍ នៅខេត្តព្រះសីហនុ

ព្រះសីហនុ: នៅវេលាម៉ោង ១២ និង១៥នាទីថ្ងៃត្រង់ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កទ្បើងដោយខ្លួនឯង រថយន្តមួយគ្រឿង បានបើកធ្លាក់ផ្លូវក្រទ្បាប់ បណ្ដាលឲ្យស្លាប់មនុស្ស ៣នាក់ និងរបួស ៧នាក់ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១១១-១១២ ស្ថិតនៅក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។

រថយន្តខាងលើ ម៉ាក HYUNDAI ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ 2AW-0985 ជិះគ្នាចំនួន ១៣នាក់ ស្រី០២នាក់ មានទិសដៅពីភ្នំពេញ ឆ្ពោះមកខេត្តព្រះសីហនុ លុះដល់ចំណុចខាងលើ បានវ៉ាជែងនឹងរថយន្តមួយគ្រឿងទៀត មានទិសដៅស្របគ្នា រួចជ្រុលចង្កូតធ្លាក់ផ្លូវក្រឡាប់តែម្ដង។

ករណីគ្រោះថ្នាក់នេះ បណ្ដាលឲ្យ៖
-ស្លាប់មនុស្សចំនួន ០៣នាក់ស្រី ០១នាក់ (ក្មេង ០១នាក់)។
– រងរបួសធ្ងន់មនុស្សចំនួន ០៧នាក់។

បច្ចុប្បន្នសមត្ថកិច្ចជំនាញ កំពុងចាត់ចែងតាមនីតិវិធីបន្ត៕

មតិយោបល់