ភ្នំពេញ: យោងតាមទំព័រហ្វេសប៊ុករបស់អគ្គិសនីកម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី08 ខែកុម្ភៈ ឆ្នាំ2017 នៅវេលាម៉ោង10:10នាទីព្រឹក អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន នៅបន្ទប់ភ្លើងលេខP1080, P668, P390 និងបន្ទប់ភ្លើងលេខ957 ដែលមានទីតាំងស្ថិតនៅផ្លូវព្រែកប្រា ផ្លូវ369 និងផ្លូវលំ ភូមិអណ្តូង សង្កាត់ព្រែកប្រា និងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការរឹតបន្តឹងខ្សែបណ្តាញតង់ស្យុងមធ្យម(MV)។
អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង10:50នាទីព្រឹក។ អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋ មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនីនេះដោយអនុគ្រោះ៕
មតិយោបល់