ភ្នំពេញៈ កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ក្រោយពីមានបុរស២នាក់មិនដឹងថា ប្រញាប់ទៅណា បើកម៉ូតូម៉ាកស្កុបពីយ៉ាងលឿន ជ្រុលទៅទាក់ដៃចង្កូតជាមួយនឹងបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យ បណ្តាលឲ្យដួលអូសជិត៣០ម៉ែត្រ ស្លាប់ម្នាក់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ និងម្នាក់ទៀតរងរបួសធ្ងន់ នៅលើស្ពានអាកាសស្ទឹងមានជ័យ ផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ ជិន រតនា ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះលេខ៤៦០អឺ១ ផ្លូវ១៨៦ សង្កាត់មិត្តភាព ខណ្ឌ៧មករា ជាអ្នកអង្គុយខាងក្រោយ។ ជិះម៉ូតូម៉ាកស្កុបពី ស៊េរីឆ្នាំ២០១៨ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1GN-9405។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ រួចហើយបានធ្វើលិខិតប្រគល់សពជនរងគ្រោះឲ្យរថយន្តដឹកយកតម្កល់ទុកនៅវត្តទឹកថ្លា ខណ្ឌសែនសុខ ដើម្បីស្វែងរកសាច់ញាតិបងប្អូន មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូរបស់ជនរងគ្រោះត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅ អធិការដ្ឋានខណ្ឌមានជ័យ ដើម្បីទុកប្រគល់ឲ្យសាច់ញាតិមកទទួលយកទៅវិញ ៕
មតិយោបល់