ក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធទូរគមនាគមន៍របស់ចិន Huawei បានវិនិយោគទុនទឹកប្រាក់ ៩០លានដុល្លារអាមេរិក សម្រាប់បង្កើតនូវមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D center) នៅក្នុងទីក្រុង Helsinki ដែលជាទីក្រុងធំជាងគេនៅក្នុងប្រទេសហ្វ្រាំងឡង់ ដែលជាស្រុកកំណើតរបស់ Nokia។
គម្រោងវិនិយោគទុននេះផ្ដោតសំខាន់ទៅលើការអភិវឌ្ឍន៍ និងបង្កើតនូវបច្ចេកវិទ្យាថ្មីសម្រាប់ទូរស័ព្ទដៃ ដែលក្នុងនោះ Huawei ជញ្ជឹងគិតទៅលើការបង្កើត Software សម្រាប់ស្មាតហ្វូន និង Tablet។
តាមការឲ្យដឹងពីក្រុមហ៊ុន មជ្ឈមណ្ឌលថ្មីនេះគឺត្រូវការបុគ្គលិក ៣០នាក់ ហើយនឹងមានដល់ ១០០នាក់ នៅរយៈពេល ៥ឆ្នាំបន្ទាប់។
គួរបញ្ជាក់ផងដែរថានៅមុននេះ Huawei បានវិនិយោគទុនទឹកប្រាក់ ២ពាន់លានដុល្លារអាមេរិក សម្រាប់បង្កើតនូវមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍នៅក្នុងចក្រភពអង់គ្លេស៕
មតិយោបល់