ព័ត៌មានជាតិ

ផ្អើលទាំងព្រឹក! សង្ស័យបែកថ្នាំ បុរសម្នាក់ រត់ទ្បើងទៅ​លើ​កា​រដ្ឋា​ន​អគារ មាន​កម្ពស់​ខ្ពស់​មួយ​កន្លែង ក្នុងខណ្ឌចំការមន

ភ្នំពេញៈ (ព័ត៌មានបឋម) ​តាម​សេចក្តីរាយការណ៍​ ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោងហែល​​១០ ​ជាង​ព្រឹក ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០១៨​នេះ មាន​ករណីបង្កការ​ភ្ញាក់ផ្អើល​មួយ ​កើតឡើង ដោយ​បុរស​ម្នាក់ ​សង្ស័យបែក​ថ្នាំ​ បាន​រត់ឡើង​ទៅ​លើ​កា​រដ្ឋា​ន​អគារ ដែល​មាន​កម្ពស់​ខ្ពស់​មួយ​កន្លែង ស្ថិតសង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ត្រង់ចំណុច​ច្រមុះជ្រូក​ក្បាលថ្នល់ ។

ភ្លាមៗផងដែរ ​​កម្លាំង​​សមត្ថកិច្ច​ កំពុង​​ធ្វើ​ការអន្តរាគមន៍​ តែ​មិន​ទាន់​ដឹង​ពី​មូលហេតុ ​អ្វី​ដែល​នាំឲ្យ​បុរស​ខាងលើ​ ឡើង​ទៅ​លើ​អគារ​ខ្ពស់​បែប​នេះ​ទ្បើយ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕

មតិយោបល់