ព័ត៌មានជាតិ

រថយន្តក្រុមហ៊ុនស្រាបៀ Tuborg ប៉ះទង្គិចជាមួយហាយទ្បែនឌ័រ បណ្ដាលឲ្យក្រទ្បាប់ រួចបើករត់..

កោះកុងៈ កាលពីវេលាម៉ោង ៩ និង៤៥ នាទីយប់ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តពីរគ្រឿងប៉ះទង្គិចគ្នា នៅចន្លោះគីឡូម៉ែត្រលេខ ១៣៣-១៣៤ ត្រង់ចំណុចវរ: ២ ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង។

រថយន្តប្រភេទធុនធំ របស់ក្រុមហ៊ុន ស្រាបៀធូបុក (Tuborg) បើកប៉ះគ្នាជាមួយរថយន្តម៉ាក ហាយឡែនឌ័រ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AN-0369 បើកបរដោយឈ្មោះ ដុំ ដា ភេទប្រុស បណ្តាលឲ្យរថយន្តក្រឡាបនៅនឹងកន្លែងកើតហេតុ ដោយអ្នកបើកបររងរបួសស្រាល ចំណែកតាកុងរថយន្តក្រុមហ៊ុនស្រាបៀធូបុក បើករត់គេចខ្លួន តែត្រូវបានកម្លាំងជំនាញចរាចរណ៍គោក នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បានស្ទាក់ឃាត់ តែរថយន្តខាងលើ មិនព្រមឈប់ទ្បើយ នៅតែបន្តបើកគេចខ្លួន រហូតដល់ចំណុចដេប៉ូស្រាបៀធូបុក ទើបឈប់ នៅពេលនោះ សមត្ថកិច្ចក៏ឃាត់បាននៅនឹងដេប៉ូតែម្ដង។

បច្ចុប្បន្នសមត្ថកិច្ច បានយកវត្ថុតាងរថយន្តទាំងពីរគ្រឿង មករក្សាទុកនៅប៉ុស្តិ៍ ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់