ព័ត៌មានជាតិ

ជនជាតិ​ចិន​ម្នាក់​បាន​ស្លាប់​ នៅ​ក្នុង​មន្ទីរពេទ្យ​អន្តរជាតិ​រ៉ូ​យ៉ា​ល់​អង្គរ​ ដោយ​គាំងបេះដូង​

សៀមរាបៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ ជនជាតិ​ចិន​ម្នាក់​បាន​ស្លាប់​ នៅ​ក្នុង​មន្ទីរពេទ្យ​អន្តរជាតិ​រ៉ូ​យ៉ា​ល់​អង្គរ​ ស្ថិត​នៅ​ភូមិ​កសិកម្ម​ សង្កាត់​ស្រ​ង៉ែ​ក្រុង​/​ខេត្តសៀមរាប​ កាលពី​វេលា​ម៉ោង​ប្រហែល​១២​និង​៥​នាទី​ ថ្ងៃ​ទី​២៦​ ខែធ្នូ​ ឆ្នាំ​២០១៨​។​

​សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា ​ជន​រង​គ្រោះ​ឈ្មោះ​ BAI​ CHANGJUN​ ភេទ​ប្រុស​ អាយុ​៥១​ឆ្នាំ​ ជនជាតិ​ចិន​។​ ចូល​មក​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០១៨​ តាម​ច្រក​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ នឹង​បាន​បន្តដំណើរ​មក​កាន់​ខេត្តសៀមរាប​ កាលពី​ថ្ងៃ​ទី​២៥​ ខែ​ ធ្នូ​ ឆ្នាំ​២០១៨​ ស្នាក់​នៅ​បន្ទប់​លេខ​២០៣​ សណ្ឋាគារ​ គ្រី​ស្តា​ល់​ ភូមិ​គ្រួ​ស​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​ខេត្តសៀមរាប​។​

​តាម​ការ​សាកសួរ​មិត្ត​ភ័ក្ត្រ​បាន​ឲ្យ​ដឹង​ថា​នា​វេលា​ម៉ោង​ប្រហែល​១០​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២៦​ ខែធ្នូ​ ឆ្នាំ​២០១៨​ ក្នុង​ពេល​កំពុង​ទស្សនា​ប្រាសាទបាយ័ន​ ជន​រង​គ្រោះ​ក៏​ស្រាប់តែ​មាន​អ​កា​រៈ​មិន​ស្រួលខ្លួន​ ហើយ​ត្រូវ​បាន​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​អន្តរជាតិ​រ៉ូ​យ៉ា​ល់​អង្គរ​ រហូត​ដល់​វេលា​ម៉ោង​ប្រហែល​១២​និង​០៥​នាទី​ ជន​រង​គ្រោះ​ក៏​បាន​ស្លាប់​។​

​ផ្អែក​តាម​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​ជំនាញ​នៅ​លើ​ខ្លួន​សាកសព​ពុំ​មាន​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ឡើយ​ និង​តាម​ការ​ពិនិត្យ​របស់​លោក​វេជ្ជបណ្ឌិត​ អ៊ិ​ត​ ឆប​ឆ​រ័​ត្ន​ គ្រូពេទ្យ​អម​តុលាការខេត្ត​ បាន​សន្និដ្ឋាន​ថា​៖​ ជន​រង​គ្រោះ​ស្លាប់​ដោយ​គាំងបេះដូង​។​

​សាកសព​ត្រូវ​បាន​បញ្ជូន​ទៅ​តម្កល់​ទុក​បណ្តោះអាសន្ន​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​(​ពេទ្យ​រុ​ស្ស៊ី​)​ តាម​សំណូមពរ​របស់​មិត្ត​ភ័ក្ត្រ​ និង​តំណាង​ស្ថាន​កុងស៊ុល​ ៕

មតិយោបល់