ព័ត៌មានជាតិ

David Ferrer ឈ្នះ​ពានទី​២០ក្នុង​អា​ជីព​​នៅ​អា​ហ្សង់​ទីន​

2001-01-01_054234
​កីឡាករ លំដាប់​លេខ ៤ របស់​ពិភពលោក David Ferrer បាន​ធ្វើ​ការការពារ​តំណែង​ជើងឯក របស់​ខ្លួន​នៅក្នុង​កម្មវិធី Copa Claro នៅ​ទីក្រុង Buenos Aires ក្នុង​ប្រទេស​អា​ហ្សង់​ទីន កាលពី​ថ្ងៃអាទិត្យ​កន្លងទៅនេះ ដោយ​បំបាក់​កីឡាករ Stanislas Wawrinka 2-1​។​

​សម្រាប់​ជ័យជម្នះ David Ferrer​លើក​នេះ​គឺជា​ពាន​លើក​ទី ២០ ហើយ ជាមួយនឹង​គ្រាប់​បាល់ 6-4 3-6 និង 6-1 ពោល​គឺ 2 សិច​ទល់​និង 1 សិច ក្នុង​ការបំបាក់​កីឡាករ​ស្វីស​ខាងលើនេះ​។​ក្នុង​ការប្រកួត​នេះដែរ David Ferrer​ប្រើ​រយៈពេល​តែ ១ ម៉ោង និង ៤៥ នាទី​តែប៉ុណ្ណោះ​៕

aap_5105_25Feb_DavidFerrer_800x600

មតិយោបល់