បាត់ដំបងៈ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងអស់ទាំងស្រុង នៅអូរតាកង ក្រុមទី២៧ ភូមិបឹងក្រសាល ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។
ផ្ទះដែលឆេះទំហំ៤ម៉ែត្រគុណ៥ម៉ែត្រ សង់ពីឈើ ដំបូលប្រក់ស្បូវ និងឆេះជង្រុកស្រូវមួយខ្នង ធ្វើពីឈើប្រក់ស័ង្កសី ម្ចាស់ឈ្មោះ អ៊ុក ដែន ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។
ខូចខាតសម្ភារៈ ៖ ឆេះជង្រុកស្រូវ១ខ្នង ទំហំ៣ម៉ែត្រគុណ៤ម៉ែត្រ ខូចខាតទាំងស្រុង, ឆេះឈើ៣គីប, សសរ១២ដើម, អង្ករ២០០គីឡូក្រាម,ស្រូវ១៧ការ៉ុង, ប្រាក់ខ្មែរ ៨០០.០០០រៀល និង សម្ភារក្នុងផ្ទះមួយចំនួនទៀត។
មូលហេតុ សាកអាគុយសូឡាចោល ហើយទុស្សេខ្សែភ្លើង ខណៈដែលម្ចាស់ផ្ទះមិននៅ ទៅកាច់ពោតនៅចម្ការឆ្ងាយពីផ្ទះប្រហែល៥០០ម៉ែត្រ។
ក្នុងករណីនេះ ពុំបានចេញរថយន្តពន្លត់អគ្គិភ័យទេ ដោយសាផ្ទះមានចម្ងាយឆ្ងាយពីស្ថានីយ៍ពន្លត់៕
មតិយោបល់