ព័ត៌មានជាតិ

បុរសម្នាក់ ផឹកស្រាផ្តាច់បាយ៧ថ្ងៃ ស្រាប់តែ…

កណ្តាលៈ នៅវេលាម៉ោង៥និង២០នាទីព្រឹក ថ្ងៃទី២៧ ខែ​ធ្នូ ឆ្នាំ២០១៨ មាន​ករណី​ប្រទះឃើញសពបុរសម្នាក់ដេកស្លាប់ នៅភូមិព្រែកចារ ឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្តាល។

ជនរងគ្រោះ ឈ្មោះ សឺន ភឿន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ កសិករ មានទីលំនៅសព្វថ្ងៃភូមិព្រែកចារ ឃុំសំបួរ ស្រុកល្វឯម ខេត្តកណ្ដាល ។

នៅមុនពេលកើតហេតុ នៅវេលាម៉ោងប្រហែល​៧យប់ ថ្ងៃទី ២៦ខែ ធ្នូ ឆ្នាំ ២០១៨ ជនរងគ្រោះ​ស្រវឹងស្រាដើរចេញ​ពីផ្ទះ មិនឃើញមកផ្ទះវិញ។ បងឈ្មោះសឺន សាន និងបងប្អូន បានដើររកតែរកមិនឃើញ លុះដល់​ព្រឹកថ្ងៃកើតហេតុ ស្រាប់តែឃើញ​ជនរងគ្រោះដួលផ្កាប់មុខ នៅក្រោយផ្ទះ ឈ្មោះ ភាព ជិតផ្ទះរបស់ខ្លួនដោយក្បាលច្រមុជចូលទៅក្នុងទឹក មានភក់ត្រឹមស្មងជើងស្លាប់។

បន្ទាប់ពីរកសាកសពឃើញ បានរាយការណ៍មកលោកមេភូមិ និងសមត្ថកិច្ច។
តាមការបំភ្លឺរបស់ឈ្មោះ សឺន សានត្រូវជាបងបង្កើតបានបញ្ជាក់ថា ជនរងគ្រោះ​ជាមនុស្ស ស្រវឹងស្រា ប្រចាំថ្ងៃ មិនដែលខានមួយថ្ងៃណា។ ហើយមិនដែលបានហូបបាយប្រហែល៧ថ្ងៃ ហើយ​ផឹកតែស្រា​។

កម្លាំងនគរបាលប៉ុស្តិ៍សំបួរ កម្លាំងផ្នែកជំនាញ លោកមេឃុំ ពេទ្យមណ្ឌលសុខភាពសំបួរ លោកមេភូមិ បានពិនិត្យសាកសព។ ក្រោយពីការពិនិត្យ​រួចបានឲ្យដឹថា ពិតជា
ស្លាប់​ដោយខ្យល់​គ​ប្រាកដមែន។
សាកសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់