ព័ត៌មានជាតិ

ផ្លូវការ៖ Everton ចាយលុយ ១២លានផោន ប៉ុណ្ណោះទិញបានខ្សែការពារវ័យក្មេងម្នាក់មកពីក្លឹប Rangers

បរទេស៖ ក្លឹបអង់គ្លេស Everton នៅសប្តាហ៍នេះបានឈានទៅដល់ការចុះកុងត្រាទិញយកកីឡាករខ្សែការពារវ័យក្មេងម្នាក់ទៀតដែលមានតម្លៃត្រឹមតែ១២លានផោនប៉ុណ្ណោះពីក្លឹប Rangers បន្ទាប់ពីការធ្វើតេស្តសុខភាពបានបញ្ចប់ទៅកាលពីរសៀលថ្ងៃអង្គារម្សិលមិញ។

កីឡាករ Nathan Petterson ក្នុងវ័យទើបតែ២០ឆ្នាំសញ្ជាតិស្កុតឡេនគឺជាកីឡាករវ័យក្មេងឆ្នើមម្នាក់នៅក្នុងចក្រភពអង់គ្លេសនិងកំពុងមានឈ្មោះជានៅក្នុងបញ្ជីជម្រើសជាតិផងដែរ។

គួរឲ្យដឹងដែរថា Patterson បានបន្តរស់នៅជាមួយនឹង Ranges តាំងតែពីមានវ័យ៨ឆ្នាំមកម្ល៉េះហើយកីឡាកររូបនេះបានពន្យល់ថាបុរស២នាក់ដែលបានធ្វើឲ្យគាត់មានការប្តេជ្ញាចិត្តចំពោះការផ្ទេរទៅ Everton នោះគឺគ្រូបង្វឹកលោក Rafa Benitez ព្រមទាំងគ្រូបង្វឹករបស់ Rangers គឺលោក Steven Gerrard៕

មតិយោបល់