ព័ត៌មានជាតិ

អត់មានកម្មករស៊ិនទ្រីដោយសារកំពុងធ្វើកូដកម្មតម្លើងប្រាក់ខែ គរសំរាមខ្លាំងពេកអាជ្ញាធរចុះមកប្រមូលផ្ទាល់!!!

ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ៧និង៣០នាទី នៅក្នុងមូលដ្ឋានមានការកកស្ទះសំរាមដោយបុគ្គលិកស៊ិនទ្រីធ្វើកូដកម្មតម្លើងប្រាក់ខែ​ ហើយគ្មានកម្លាំងសំអាត និងយោងតាមបញ្ជាផ្ទាល់ពីលោក ​ឃួង​ ស្រេង​ អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ​ បានបញ្ជាឲ្យបណ្តាខណ្ឌទាំង១២​ ត្រូវជួយគ្នាទទួលខុសត្រូវក្នុងការប្រមូលសំរាមនៅក្នុងមូលដ្ឋានរៀងៗខ្លួនជាបណ្តោះអាសន្ន​ ក្នុងនោះគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយលោក​សុខ​ ពេញវុធ​ អភិបាលខណ្ឌដូនពេញ បានដឹកនាំចុះប្រមូលសំរាមនៅក្នុងមូលដ្ឋានខណ្ឌដូនពេញ​ នៅតាមដងផ្លូវសាធារណៈក្នុងមូលដ្ឋាន ដោយប្រើប្រាស់កម្លាំងប្រជាការពារខណ្ឌសរុប​ ៦០នាក់ ជួលរថយន្តបែនសម្រាប់ដឹកសំរាមចំនួន៤​ គ្រឿង ត្រាក់ទ័រ ចំនួន១គ្រឿង រថយន្តរដ្ឋបាលខណ្ឌ​៤គ្រឿង ម៉ូតូកង់បី​របស់រដ្ឋបាលខណ្ឌចំនួន៤គ្រឿង បានចេញប្រមូល និង ដឹកជញ្ជូន សំអាតទីតាំងដេប៉ូសំរាម គ្រប់ទីកន្លែងក្នុងមូលដ្ឋានខណ្ឌដូនពេញ ឲ្យធានាបាននូវសណ្តាប់ធ្នាប់សាធារណៈ អនាម័យបរិស្ថាន និងសោភ័ណភាពទីក្រុង ៕

មតិយោបល់